វៀតណាម 🇻🇳 នៅថ្ងៃទី២៩ ឧសភា ប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស
អត្ថបទដោយ៖
AMS OneMinute
វៀតណាម 🇻🇳 នៅថ្ងៃទី២៩ ឧសភា ប្រកាសរកឃើញករណីឆ្លងមេរោគបំប្លែងខ្លួនថ្មីដែលមានប្រភពមកពីឥណ្ឌា និងចក្រភពអង់គ្លេស និងកំពុងរីករាលដាលយ៉ាងឆាប់រហ័សតាមខ្យល់អាកាស។ នេះបើតាមសារព័ត៌មាន VnExpress។
វៀតណាមមានវីរុសកូវីដ១៩ ដែលមាន វ៉ារ្យ៉ង់ ៧ប្រភេទគឺ B.1.222, B.1.619, D614G, B.1.1.7 (វ៉ារ្យ៉ង់ 🇬🇧), B.3.351, A.23.1 និង B.1.617.2 (វ៉ារ្យ៉ង់ 🇮🇳) ។
វៀតណាមរកឃើញករណីឆ្លងសរុប ៦.៣៩៦ ស្លាប់ ៤៧នាក់។
