ស.ស.យ.ក ប្រមាណជិត ១.០០០ នាក់ បានចូលរួមយ៉ាងសកម្មក្នុងការងារសម្របសម្រួលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ
អត្ថបទដោយ៖
AMS OneMinute
ស.ស.យ.ក បានចូលរួម អនុវត្ត សម្របសម្រួល និងជាឆ្អឹងខ្នងប្រកបដោយថាមពលគាំទ្រដល់យុទ្ធនាការ ចាក់វ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន និង ចែកជូន នូវគ្រឿងឧបភោគបរិភោគដល់ជនងាយ រងគ្រោះ។
ការងារស្ម័គ្រចិត្តរបស់យុវជនបានលើកកម្ពស់វប្បធម៌ចែករំលែក និងជំរុញ ឱ្យមហាជន ចូលរួម ក្នុង ចលនាមនុស្សធម៌ និងកម្លាំងសាមគ្គីជាតិរឹងមាំ ឆ្ពោះ ទៅបិទបញ្ចប់ការរីករាល ដាល នៃជំងឺកូវីដ១៩។
យើងទាំងអស់គ្នាជឿជាក់លើថ្នាក់ដឹកនាំ និងជឿជាក់លើកម្ពុជា ថាយើងពិតជាអាចឆ្លងផុតស្ថានភាពដ៏លំបាកនេះ ក្នុងពេលដ៏ខ្លីខាងមុខទាំងអស់គ្នា។