CDC៖ ក្រុមហ៊ុនចំនួន២ មានទុននិយោគសរុបជាង៨៥លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអោយធ្វើការបណ្តាក់ទុន

ក្រុមហ៊ុនចំនួន២ទៀត ដែលមានទុននិយោគជាងសរុប៨៥លាន ដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន ដោយអាចបង្កើតការងារដល់ពលរដ្ឋបាន​ចំនួន១ពាន់១៧៨កន្លែង។ ក្រុមហ៊ុនទាំង២​នោះ​រួមមាន៖

១- CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគ​ស្ថិត​នៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦លាន៥សែនដុល្លារអាមេរិក និងអាច​បង្កើតការងារបានចំនួន ៥០០កន្លែង។

២- CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់​ផ្កាយ​៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង។

គិតចាប់ពីដើមសប្តាហ៍ដំបូង ថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន​២ក្រុម​ហ៊ុន ជា​មួយ​ទឹកប្រាក់វិនិយោគសរុប៨៥លាន៥សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន១ពាន់១៧៨កន្លែង៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner