ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ទទួល​ជួប​អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​

ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅម៉ោង៤រសៀលថ្ងៃនេះបានជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅ​វិមាន​សន្តិភាព។

លោកស្រីអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១ ថ្ងៃ​នៅ​ថ្ងៃទី​០១ ខែមិថុនានេះ។ កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន ១០ ដែល​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូ​ប​នេះ​ជ្រើស​រើសយក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​១១ ថ្ងៃ​ទៅកាន់​ប្រទេស​ចំនួន ៥ ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា​ដល់​ថ្ងៃទី ៤ ខែមិថុនា​ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី ,​ឥណ្ឌូនេស៊ី​, កម្ពុជា និង ប្រទេស​ថៃ​​។​

​បើតាម​ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រាប់​សារព័ត៌មាន​ថា​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី ១ មិថុនា គឺ​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-​អាមេរិក។ វា​ជា​ទម្លាប់​ការទូត​មួយ​ក្រោយ​មន្ត្រីការទូត​ថ្មី​នៃ​រដ្ឋាភិបាល​ថ្មី​របស់ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត​នៃ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​នោះ​តែង​ទៅកាន់​តំបន់​សំខាន់ៗ ដែល​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ឬក៏​ដើម្បី​រក្សា​ផល​ប្រ យោជន៍​នៅក្នុង​តំបន់​នោះ ។

បើតាម​ក្រសួងការបរទេស​អាមេរិក​លោកស្រី Wendy Ruth Sherman នឹង​ពាំនាំ​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​សហរដ្ឋអាមេ រិក​ចំពោះ​ភាពចាំបាច់​នៅ​អាស៊ាន​និង​ដំណោះ ស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី​និង​តំបន់​ផងដែរ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner