ខេត្តស្ទឹងត្រែង រកឃើញការឆ្លងថ្មីម្នាក់ (Video Inside)

រដ្ឋបាលខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជម្ងឺកូវីដថ្មីម្នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោង តាមការជូនដំណឹងរដ្ឋបាលខេត្តនៅថ្ងៃទី១មិថុនានេះ អ្នកជម្ងឺម្នាក់ដែលរកឃើញថ្មីនោះ គឺជាស្ត្រីវ័យ៣៥ឆ្នាំ បានធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង។ កាលពីម្សិលមិញ ខេត្តស្ទឹងត្រែងបានរកឃើញ ការឆ្លងថ្មីចំនួន២នាក់ផងដែរ។

គិតត្រឹមថ្ងៃទី១មិថុនាឆ្នាំ២០២១ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជម្ងឺកូវីដសរុបចំនួន ១៣នាក់, ព្យាបាលជាសះស្បើយ៤នាក់ និងកំពុងសម្រាកព្យាបាល៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner