សម្តេចតេជោ ហ៊ុន សែន ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman (Video Inside)

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman បានបំពេញទស្សនកិច្ចខ្លីមួយក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃនេះដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៥និងរដ្ឋហាវ៉ៃ ដែលជាដំណើរ ទស្សនកិច្ចចុងក្រោយ ។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបែលហ្ស៊ីក, តួកគី, ឥណ្ឌូណេស៊ី, កម្ពុជា, ថៃ និង រដ្ឋហាវ៉ៃ បានធ្វើចាប់តាំង ពីថ្ងៃទី២៥ឧសភារហូតដល់៤មិថុនា។

មន្ត្រីអាមេរិកបានថ្លែងមុននេះថា ក្នងដំណើរ ទស្សនកិច្ចនៅរាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនោះ​នឹងមានកិច្ចប្រជុំមួយចំនួន ប៉ុន្តែ ការបំពេញទស្សនកិច្ចជាក់ស្តែងនៅថ្ងៃនេះ មិនបានធ្វើដូចតាមគម្រោងនោះឡើយ។ នារសៀលថ្ងៃទី១ មិថុនានេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានទទួលការអនុញ្ញាតអញ្ជើញជួបសម្តែងការគួរសមចំពោះ សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន និងមានកិច្ចពិភាក្សាការងារមួយចំនួនផងដែរ នៅវិមានសន្តិភាព។

សេចក្តីរាយការណ៍ បញ្ជាក់ ថាក្រោយមានជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ លោកស្រីអនុរដ្ឋមន្ត្រីការបេរទេសអាមេរិករូបនេះ បានធ្វើចាកចេញពីកម្ពុជាបន្តទៅកាន់ប្រទេសថៃថែមទៀត។  សហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ ថា កំពុងធ្វើកិច្ចការជាមួយមន្ត្រីនៅអាស៊ាន ដើម្បីរកការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាគោល ដៅសំខាន់ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសនៅតំបន់អាស៊ាននេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner