បណ្តេញជនជាតិវៀតណាម ១៨នាក់ តាមច្រកព្រែកចាកខេត្តកំពត (Video Inside)

ជនជាតិវៀតណាម១៨នាក់ ត្រូវបានបណ្ដេញចេញតាមច្រកព្រំដែនខេត្តកំពត និងហាមចូលប្រទេសកម្ពុជារយៈ ពេល៣ឆ្នាំ។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្តេញចេញបានធ្វើនៅថ្ងៃទី១មិថុនានេះ តាមច្រក ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក។ ជនជាតិវៀតណាមទាំង១៨នាក់នោះ ត្រូវក្រសួងមហាផ្ទៃ បាន ប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំផងដែរ។ 

ជនបរទេសទាំង ១៨នាក់នោះ ត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួននៅខេត្តព្រះសីហនុនិងខេត្តកោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់ ល្មើសបំរាមបិទខ្ទប់ របស់រដ្ឋបាលខេត្តសាមី៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner