គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ សម្រេចបាន៦០ភាគរយ (Video Inside)

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុតម្លៃជិត២ពាន់លានដុល្លារ សម្រេចបានការសាងសង់៦០% ហើយ។ យោងតាមក្រុម ហ៊ុនសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែឧសភា គម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហ នុបានសាងសង់សម្រេច៦០ហើយ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូ ម៉ែត្រ។ ផ្លូវនោះ មានទទឹងតួសរុប ២៤ម៉ែត្រកន្លះ, ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ចែកជា ៤គន្លង ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុង មួយម៉ោង។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី ២២មីនាឆ្នាំ ២០១៩ ដោយគ្រោងប្រើរយៈពេល សាងសង់ចំនួន៤៨ខែ។ យោងតាម គម្រោងការដ្ឋានសាងសង់នេះ គ្រោងនឹងបញ្ចប់នៅក្នុងខែមីនាឆ្នាំ ២០២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner