លោក ត្រាំ អ៊ីវតឹក ទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ (Video Inside)

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ត្រាំ អ៊ីវតឹក ដែលបានរួមចំណែកក្នុងការដឹកនាំនាវាកម្ពុជាតាំង ពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩នោះមក ត្រូវគេជូនដំណឹងថាលោកបានទទួលមរណភាពហើយនារសៀលថ្ងៃទី១ មិថុនានេះ។

លោក ត្រាំ អ៊ីវតឹក អាយុ៧៣ឆ្នាំ ត្រូវបានមន្ត្រីក្នុងជួររាជរដ្ឋាភិបាលបានបញ្ជាក់ថាលោកបានទទួលមរ ណភាពដោយសារតែជម្ងឺ ប៉ុន្តែមិនមានការបញ្ជាក់លំអិតជុំវិញជម្ងឺរបស់លោកឡើយ។ លោកត្រាំអ៊ីវតឹក គឺជា អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកធ្លាប់បានកាន់តំណែងធំៗក្នុងជួរដឹកនាំប្រទេសជាតិដូចជា តំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសាធារណការនិងដឹកជញ្ជួន និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់លែងនៃខេត្តកំពង់ឆ្នាំងផង ដែរ។

ក្នុងសារលិខិតរំលែកទុក្ខមួយរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានចាត់ទុកការបាត់បង់លោកត្រាំអ៊ីវ តឹក គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមម្នាក់ដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner