អប្សរាព្រឹកនេះ ០២ មិថុនា ២០២១

មាតិការព្រឹក ០២-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D15  ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២-៨ ខែមិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ ពីខ្សោយទៅច្រើន ៕ …ឃ្លីប…

L1      សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីឲ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ៕ …ឃ្លីប…

L2       អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់សម្ដេចតេជោ ហ៊ុន សែន ពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើកិច្ចអភិវឌ្ឍន៍ និងការវិនិយោគរបស់សហរដ្ឋអាមេរិក ជាពិសេស ទាក់ទងនឹងការលុប បំបាត់បំណុលរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិកផងដែរ ៕…ឃ្លីប…

L3      ក្រសួងបរិស្ថាន ប្រកាសថា កម្ពុជា នឹងរៀបចំ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស” ៕…ឃ្លីប…

L4     គ.ជ.ប ជូនដំណឹងពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ ៕…ឃ្លីប…

BH5   គ.ជ.ប សម្រេចយកថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោត ចំនួន២ ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត ៕ …អានផ្ទាល់…

C7     គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់អំពីគោលបំណង នៃការរៀបចំការបោះ សាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ ៕…អានផ្ទាល់ (page)

BH3   សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងថា ចូលរួមអបអរសាទរ ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោក ប្រឆំាងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នំា២០២១ ៕ …ឃ្លីប…

BH4   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រ កែច្នៃផ្លែស្វាយ និងសណ្ឋា​គារ​ លំដាប់ផ្កាយ៤ ដោយសរុបទុនវិនិយោគ ប្រមាណជា ៨៥លាន ដុល្លារ ៕ …ឃ្លីប…

វគ្គទី២៖សុវត្ថិភាពសង្គម

C5     ប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ អំពាវនាវសូមពលរដ្ឋទៅចាក់វ៉ាក់សំាងដូសទី២ ឱ្យបានគ្រប់គ្នា ព្រោះវ៉ាក់សាំងដូសទី២ សំខាន់ណាស់ក្នុងការបង្កើតប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ ៕…អានផ្ទាល់ (page)

C6     កាកបាទក្រហមកម្ពុជា ផ្តល់វិភាគទានប្រចាំឆ្នាំ ចំនួន១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ៕…អានផ្ទាល់ (page)

KA1   រយះពេល៤ខែ ដើមឆ្នាំ២០២១នេះ អង្គភាពស៊ីម៉ាក ប្រកាសថា ខ្លួនបានរំដោះផ្ទៃដីចម្ការមីន / ចម្ការគ្រាប់ ស្មើនឹង ៩៤.១៣% ៕ …ឃ្លីប… (ផលិតដោយ ដាលីន កន្និកា)

ខេត្តបាត់ដំបង

D9     រដ្ឋាករទឹក ខេត្តបាត់ដំបង ជូនដំណឹង” ស្តីពីភាពរអាក់រអួល ក្នុងការផ្តល់នូវសេវា ផ្គត់ផ្គង់ទឹកស្អាត របស់អង្គភាព រដ្ឋាករទឹករបស់ខ្លួន ៕ …អានផ្ទាល់…សល់

ខេត្តក្រចេះ

C2  ប្រជាពលរដ្ឋនៅ នៅឃុំក្រញូងសែនជ័យ សូមស្នើឱ្យអាជ្ញាធរជួយរកដំណោះស្រាយ ខណៈដែលក្រុមហ៊ុន (E.Investment Cambodia Co.LTD) បិទទ្វារទឹកបណ្តាលឱ្យលិចលង់ខូចខាតស្រូវ និងដំណាំរួមផ្សំរបស់ពួកគាត់៕….អានផ្ទាល់(ដោយ៖ម៉េង គាង)

ខេត្តព្រះវិហារ

C4     សម្ភារៈបរិក្ខាពេទ្យ  រួមនឹងថេបប្លេត ដែលជាអំណៅយរបស់សម្តេចតេជោហ៊ុន សែន បានផ្តល់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តចំនួន ៦ ដែលស្ថិតនៅភាគឧត្តរ និងឥសាន្តកម្ពុជា ៕

….អានផ្ទាល់(ដោយ៖ឡុង សំបូរ)ឱ វណ្ណឌិន

C3  អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទទួលពលរដ្ឋចំនួន១៧នាក់ ដែលពាក់ព័ន្ធនិងជំងឺកូវីត-១៩ `ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត៕

….អានផ្ទាល់(ដោយ៖លីណា)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តសៀមរាប

C8  កងយោធពលខេមរៈភូមិន្ទ  ដាំកូនឈើប្រមាណ១ម៉ីនដើម នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប៕…អានផ្ទាល់

ខេត្តរតនគិរី

BH6   របៀបវារៈ ចំនួន៦ ត្រូវបានលើកយកមក ពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តរតនគិរី ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

SB1   លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រា ខេត្តស្វាយរៀង ក្នុងឱកាស ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ៕ …ឃ្លីប… (អត្ថបទ+រូបភាព ៖ ថេត វិចិត្រ កាត់ត៖ ហេង សម្បត្តិ សម្លេង៖ រ័ត្ន ចរិយា)

ខេត្តកំពង់ធំ

BH7   យោធិនបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអាវភ្លៀង សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា ៕ …ឃ្លីប…

ខេត្តកំពង់ឆ្នំាង

BH8   តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចែកអាវភ្លៀង របស់សម្ដេចតេជោ ហ៊ុន សែន ចំនួន៩៦៨អាវ ជូនដល់កងយុទ្ធពលខេមរៈភូមិន្ទ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្ដាល ៕ …អានផ្ទាល់…

ខេត្តបាត់ដំបង

C1     អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមួយចំនួនបាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រលំបាកខ្លាំង ចំនួន ១៥០គ្រួសារ ក្នុងឃុំចំនួន៣ នៅក្នុងស្រុកសង្កែ៕….អានផ្ទាល់(ដោយ៖អ៊ុក សំអាត)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R59    MC: ខណ:ដែលបច្ចុប្បន្ននេះរោងភាពយន្តទំនើបមានការករកើតជាបន្តបន្ទាប់ យើងក្រឡេកមក មើល​រោងកុន​នៅក្នុងស្រុកខ្មែរមុនឆ្នាំ1975វិញ ក៏មានសក្តានុពលខ្លាំងក្លាផងដែរ ដោយគិតត្រឹមមុនឆ្នាំ1975 ក្នុងរាជធានីភ្នំពេញមានរោងកុនប្រមាណជា30រោងកុន។ ចំនួននេះអាចចាត់ទុកថាជាចំនួនដ៏ច្រើនមួយ​នៅក្នុងតំបន់អាស៊ីនាសម័យនោះ។ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់​ពីប្រវត្តិច្បាស់​នៃ​រោងកុន​ទាំងនោះ បុរសមួយរូបបានស្រាជ្រាវ និង ធ្វើការនិពន្ធ សៀវភៅមួយក្បាលឡើងដែលមានឈ្មោះថា ទីនេះរោងកុន។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ លោក រៀមចំរើន៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner