ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា៖ ការលក់ប័ណ្ណនាឡិការបស់ សម រង្ស៊ី គឺជារឿងចុងក្រោយបំផុតនៃជីវិតនយោបាយដែលត្រូវបញ្ចប់

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានថ្លែងថា ការលក់ប័ណ្ណនាឡិកាយកលុយរបស់មេឧទ្ទាមក្រៅច្បាប់ គឺជារឿងចុងក្រោយបំផុតនៃជីវិតនយោបាយដែលត្រូវបញ្ចប់ ពីព្រោះថាការបោកប្រាស់រៃអង្គាសពីក្រុមអ្នកគាំទ្រ ឬធ្លាប់គាំទ្រខ្លួនច្រើនលើកច្រើនសារហើយ ហើយអត់ចេញជាលទ្ធផល។ ចាំមើលប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលទទួលបានការជួយឧបត្ថម្ភពីការលក់ប័ណ្ណនាឡិកានេះ។

លោក សួន សេរីរដ្ឋា

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះថា នយោបាយបោកប្រាស់របស់មេដឹកនាំចលាចលរត់ចោលស្រុក គឺបានដល់ទីបញ្ចប់នៃការស្លាប់ជីវិតនយោបាយហើយ ពីព្រោះថាការបោកប្រាស់រៃអង្គាសពីក្រុមអ្នកគាំទ្រ ឬធ្លាប់គាំទ្រខ្លួនឯងវាច្រើនលើកច្រើនសារហើយ ហើយអត់ចេញជាលទ្ធផល។ ការរៃអង្គាសយកលុយរឿងលក់ប័ណ្ណនាឡិកានេះ គឺជារឿងចុងក្រោយបំផុតនៃជីវិតនយោបាយដែលត្រូវបញ្ចប់ដែលត្រូវស្លាប់ ពីព្រោះដូចជាបានបើកកកាយបែកធ្លាយដោយក្រុមសហការីរបស់ខ្លួនរឿងប្រមូលលុយទូរទស្សន៍ព្រះអាទិត្យបានជាង៧០ម៉ឺនដុល្លារ និង លុយ ៩ វិច្ឆិកា ២០១៩ ជាង៣០ម៉ឺនដុល្លារ សរុបជាងមួយលានដុល្លារ កុហកថា វិលចូលស្រុកវិញ។ មកដល់ពេលនេះលុយជាងមួយលានដុល្លារនោះបាត់ឈឹង អត់មានអ្វីទាំងអស់សម្រាប់ឆ្លើយតបទៅឲ្យអ្នកដែលជាម្ចាស់មូលនិធិ អ្នកដែលគេជួយបានឃើញការពិតជាក់ស្តែង។

លោកបានបញ្ជាក់ថា “ចំពោះរឿងលក់ប័ណ្ណនាឡិកានេះ គឺវាគ្រាន់តែជានយោបាយមួយទោះបីជាប្រមូលបានលុយតិច ក៏ពួកនេះអត់ហ៊ានប្រកាសថាតិចដែរ គឺប្រកាសឲ្យបានច្រើនបន្តិចទៅ ដើម្បីបញ្ជាក់ថា ខ្លួននៅមានអ្នកគាំទ្រច្រើន។ ប៉ុន្តែការពិតជាក់ស្តែងប្រមូលលុយបានតិច ឬច្រើនតែសកម្មភាពវាអត់ឆ្លើយតបទៅនឹងវត្ថុបំណងដែលបានផ្សព្វផ្សាយថា យកមកជួយប្រជាពលរដ្ឋខ្មែរអត់ឃ្លានវេទនា ជួបផលប៉ះពាល់ដោយការដាច់ស្បៀងនៅពេលដែលកូវីដ១៩ វ៉ៃប្រហារនោះទេ ហើយវាបាត់ទាំងអស់។ លុយមកប៉ុន្មានទិស? ប៉ុន្មានក្រុម? ក៏នៅតែអត់អាចចេញជារូបភាពជាក់ស្តែងជួយប្រជាពលរដ្ឋបបានដែរ។ ដូច្នេះខ្ញុំយល់ឃើញថា វាជាទីបញ្ចប់នៃជីវិតនយោបាយដដែលបោកប្រាស់ ដែលកុហកដដែលៗ កុហកអ្នកគាំទ្រខ្លួនឯង និងអតីតអ្នកគាំទ្រខ្លួនឯង ហើយអ្នកគាំទ្រ និងអតីតអ្នកគាំទ្រគេដឹង គេចាំ គេថមថយ គេគ្មានជំនឿទៀតទេ ហើយពួកនេះ គឺចប់ត្រឹមនឹងហើយ។ គឺមិនអាចទៅមុខបានទៀតទេ”។

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបន្តថា អ្វីដែលយើងចាំមើលតើថា លទ្ធផលចុងក្រោយដែល សម រង្ស៊ី ប្រកាសថា លក់ប័ណ្ណនាឡិកាបានលុយជាង២០ម៉ឺនដុល្លារ ហើយបើយកមកទិញអង្ករបានច្រើនតោន ចាំមើលប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលទទួលបានអង្ករពីការលក់ប័ណ្ណនាឡិកានេះ។ ចំពោះខ្ញុំមើលឃើញថា វាអត់អាចទៅរួចទេប្រាកដជាយកលេសអីមួយថា រដ្ឋាភិបាលមិនឱ្យចែកស្បៀង មិនឲ្យចែកអង្ករ មិនឲ្យចែកជំនួយដល់អ្នកគាំទ្ររបស់ពួកគេ ចឹងទៅគ្រាន់តែយកលេខនឹងបំប៉ោងបិទនៅអំពើពុករលួយ បិទនូវលុយដែលខ្លួនប្រមូលបានសម្រាប់ចាយវាយធ្វើទេសចរនៅក្រៅប្រទេសមុននឹងបញ្ចប់នយោបាយចុងក្រោយរបស់ខ្លួនតែប៉ុណ្ណោះ។

លោក មុត ចន្ថា

ចំណែកលោក មុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោកកឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុកថា លោកឃើញលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ លោកយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិកាជាង៧០ម៉ឺនដុល្លាររបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង៣០ម៉ឺនដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។

សូមជម្រាបថា ការលក់ប័ណ្ណនាឡិកាប្រមូលថវិកាជួយពលរដ្ឋក្រីក្ររងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ របស់មេឧទ្ទាមក្រៅច្បាប់ពីថ្ងែទី១៦ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនា លក់បានប័ណ្ណសរុបចំនួនជាង៤ម៉ឺន៥ពាន់ប័ណ្ណ (៤៥៦៣៦) និងប្រមូលបានទឹកប្រាក់សរុបជាង ២២ម៉ឺនដុល្លារ (២២ ៨១៨០ដុល្លារ)៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner