ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ដើរកម្សាន្តនៅចុងសប្ដាហ៍ទីមួយនៃខែមិថុនា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្ងៃទី៧មិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ៥ដល់ថ្ងៃទី៦មិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧ម៉ឺន៦ពាន់៦៩៨នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស។ ក្នុងនោះភ្ញៀវជាតិមានចំនួន៧ម៉ឺន៥ពាន់៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៩១២ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមានខេត្តក្រចេះទទួលបានភ្ញៀវ១ម៉ឺន២២៥នាក់, ខេត្តបាត់ដំបងទទួលបាន៩ពាន់៤៧០នាក់, ខេត្តកំពតទទួលបាន៩ពាន់២៩២នាក់, ខេត្តព្រះសីហនុទទួលបាន៨ពាន់៧៩០នាក់, ខេត្តសៀមរាបទទួលបាន៦ពាន់៩៧៩នាក់ និងខេត្តកំពង់ស្ពឺ ទទួលបាន៦ពាន់៧២៣នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនាកាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ៤៩.៨៨%។ រមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានបន្តខិតខំអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ។

ដោយឡែក តំបន់ខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនមានការកើនឡើងនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានបង្កើននូវវិធានការគ្រប់គ្រង និងការបិទខ្ទប់នៅតំបន់ខ្លះ ដែលធ្វើឱ្យចំនួនទេសចរនៅតាមគោលដៅទេសចរណ៍នៅតំបន់ទាំងនោះ មានការថយចុះជាងសប្តា៍មុន។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner