កូវីដ១៩៖ ឡាវបន្តធ្លាក់ចុះការឆ្លងប្រចាំថ្ងៃ

ប្រទេស​ឡាវ​នៅ​ថ្ងៃចន្ទ​ ​ទី​០​៧​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​តែ​ ​០​៥​ករណី​បន្ថែម​ទៀត​ប៉ុណ្ណោះ​ ​ដែល​វា​ជា​ការ​បង្ហាញ​សញ្ញា​ ​ធ្លាក់ចុះ​ខ្លាំង​បន្ថែម​ទៀត​ ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​។​

​ប្រទេស​ឡាវ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​ចំនួន​ ​០​៥​ករណី​បន្ថែម​ទៀត​ ​នៅ​ក្នុងរយៈពេល​ ​២​៤​ម៉ោង​ចុងក្រោយ​នេះ​ ​ដែល​នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ ​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ​១​,​៩​៦​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ​០​៣​នាក់​ ​និង​អ្នក​ជាសះស្បើយ​ ​១​,​៧​១​៧​នាក់​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​បើ​ទោះបីជា​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍​ ​បាន​បង្ហាញ​នូវ​និន្នាការ​ធ្លាក់ចុះ​ ​គួរ​ឱ្យ​កត់​សម្គាល់​ក៏ដោយ​ ​ក៏​ប្រជាជន​ទាំងអស់​ ​នៅតែ​ត្រូវ​គោរព​តាម​យ៉ាង​តឹងរ៉ឹង​នូវ​បទបញ្ជា​បិទ​ខ្ទប់​ ​ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner