ប្រាសាទទន្លេស្ងួត បង្ហាញរូបរាងឡើងវិញ យ៉ាងស្រស់ស្អាត

ប្រាសាទទន្លេស្ងួត ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ ៥០០ម៉ែត្រ។ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា ទើបបញ្ចប់គម្រោងជួសជុល ដែលធ្វើឱ្យប្រាសាទនេះ អាចឈរ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។

ក្នុងគម្រោងជួសជុលនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ល។

សូមបញ្ជាក់ថា ដោយសារអាយុកាល ធ្វើឱ្យប្រាសាទទន្លេស្ងួត ដែលពីមុនជាអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ មានសភាពទ្រុឌទ្រោម និងដួលរលំ។ ប្រភព៖ អាជ្ញាធរជាតិអប្សរា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner