គណៈកម្មការចម្រុះ ចុះពិនិត្យទីតាំងក្រុមហ៊ុន ក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា ក្រោយមានប្រជាពលរដ្ឋផ្ញើសារទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធបញ្ហាប៉ះពាល់បរិស្ថាន

អត្ថបទដោយ៖
ជា សេឌី

ក្រោយទទួលបាននូវលិខិតរបស់ក្រសួងមហាផ្ទៃ ស្តីពីករណីប្រជាពលរដ្ឋបាន ផ្ញើសារចូលគេហទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម  ដោយលើកឡើងថា រថយន្តក្រឡុកស៊ីម៉ង់ត៍ ឈ្មោះ ស៊ីផិក បានបង្ហូរទឹកស៊ីម៉ង់ត៍ពីក្នុងឡានទៅលើថ្នល់  និងរថយន្តផ្សេងទៀតបើកបរល្បឿនលឿនធ្វើឱ្យដីហ៊ុយទៅលើផ្ទះរបស់ប្រជាពលរដ្ឋ និងពុំដែលស្រោចទឹកឡើយ។

ដើម្បីដោះស្រាយនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈកម្មការចម្រុះ ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីបានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុននេះរួច មន្រ្តីជំនាញនៃគណៈកម្មការចម្រុះនេះ បានណែនាំឱ្យម្ចាស់ទីតាំងបំពេញបន្ថែមនូវបទកដ្ឋានកិតិ្តយុត្តិ៍មួយចំនួនដែលខ្វះ ជាពិសេសពាក់ព័ន្ធ និងបញ្ហាបរិស្ថាននៅក្នុងបរិវេណនៃក្រុមហ៊ុននេះ ជាពិសេសការបញ្ចេញការសំណល់បេតុង ដើម្បីជៀសវាងមានប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬទីសាធារណៈ។

លោក តាន់ សុភ័ក្រ្ត អ្នកគ្រប់គ្រង របស់ក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានច្បាប់លិខិតបទដ្ឋានគ្រប់គ្រាន់ ទាំងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ប៉ាតង់ និង ច្បាប់ទីតាំង។ លោកក៏បានឱ្យដឹងទៀតថា ចំពោះករណីទឹកហូរចេញពីការដ្ឋានទៅកាត់ផ្លូវនោះគឺពុំមានឡើយនាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុនបាន រៀបចំអាងចំនួនពីរ ដើមី្បតំកល់ទឹកយកមកបម្រើការលាយបេតុង ហើយចំពោះកាកបេតុង ដែលសេសសល់នៅរថយន្តក្រឡុកស៊ីម៉ង់ត៍ ក៏មិនបានធ្វើការចាក់បាញ់លាងចោលខាងក្រៅឡើយ ដោយមានអាងមួយសម្រាប់ការលាងសម្អាត នឹងផ្ទុកកាកសំណល់ទាំងនោះ ។ 

លោកបន្តទៀតថា ក្នុងពេលកន្លងមកក្រុមហ៊ុន ក៏បានធ្វើផ្លូវចាក់បេតុង ក្នុងភូមិកសិកម្មនេះ ដើមី្បកុំឱ្យមានដីហ៊ុយក្នុងភូមិ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ម៉្យាងទៀតក្នុងរយៈពេល០៦ខែមកនេះ ដោយក្រុងសៀមរាប មានការស្ថាបនាផ្លូវ៣៨ខ្សែ ដែលបានធ្វើឱ្យមានដីហ៊ុយ ។ ចំពោះការបើកបរក្រុមហ៊ុនក៏បានធ្វើការកំណត់ល្បឿន ចំពោះអ្នកបើកបរ ដើមី្បបញ្ជៀសនូវករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ ដោយបានបំពាក់ឧបករណ៍វាស់ល្បឿនផងដែរ។ ហើយចំពោះចំណុចខ្វះខាតដែលគណៈកម្មការចម្រុះបានណែនាំលោកនិងធ្វើការកែសម្រួលបំពេញបន្ថែម៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner