ស្លាប់​មនុស្ស​ជិត​៤​០​នាក់​ ​ក្នុង​ហេតុការណ៍​រថភ្លើង​បុកគ្នា​

មនុស្ស​យ៉ាងតិច​៣​៦​នាក់​បាន​ស្លាប់​ ​ខណៈ​រាប់​សិប​នាក់​ទៀត​រង​របួស​ ​ក្នុង​ហេតុការណ៍​រថភ្លើង​បុកគ្នា​ ​នៅ​ថ្ងៃ​ទី​៧​ ​មិថុនា​នេះ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​ ​នៅ​ក្នុង​ខេត្ត​ ​Sin​d​h​ ​ភាគ​ខាងជើង​ ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ថា​ ​រថយន្ត​ភ្លើង​ក្នុង​ក្រុង​មួយ​គ្រឿង​បាន​បើក​ជ្រុល​ទៅ​បុក​ទូ​រថភ្លើង​នៃ​រថភ្លើង​១​គ្រឿង​ទៀត​ ​ដែល​បាន​បើក​ធ្លាក់​ផ្លូវ​។​ ​ចំនួន​មនុស្ស​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ថា​ ​មាន​ច្រើន​ប៉ុន្មាន​នាក់​ទេ​ ​គ្រាន់តែ​បានជា​ប់​គាំង​ក្នុង​រថភ្លើង​ ​ខណៈ​ក្រុម​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​មក​ជួយសង្គ្រោះ​ ​ក្រោយ​កើតហេតុ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ​I​m​r​an​ K​h​an​ ​បាន​និយាយ​ថា​ ​លោក​រន្ធត់​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ​ ​ហើយ​សន្យា​ថា​ ​នឹង​បើក​ការស៊ើបអង្កេត​ឲ្យបាន​ពេញលេញ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner