ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៣ពាន់៧៣៨នាក់ (Video Inside)

កម្ពុជាក្នុងរយៈពេល៧២ម៉ោងកន្លងមកនេះ ការឆ្លងចូលក្នុងសហគមន៍មានចំនួន១ពាន់៦៨៧ករណី ក្នុងនោះ រួមមានការឆ្លងនៅថ្ងៃច័ន្ទនេះចំនួន៥៦២ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ  រយៈពេល១០៧ថ្ងៃមកនេះ បានកើនឡើងដល់៣ម៉ឺន៣ពាន់៧៣៨នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៣ម៉ឺន៤ពាន់៨៣៣នាក់, ការស្លាប់សរុបមានចំនួន២៦៦នាក់ ក្រោយការស្លាប់ថ្មីចំនួន២៤នាក់ក្នុងរយ:ពេល៧២កន្លងមកនេះ ។ ការព្យាបាលជាសះស្បើយសរុបមាន ចំនួន២ម៉ឺន៨ពាន់០៩២នាក់ ក្រោយការព្យាបាលជាសះស្បើយចុងក្រោយ៧២ម៉ោងចុងក្រោយនេះបានចំនួន ២ពាន់៥៤៨នាក់ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner