អប្សរាព្រឹកននេះ ០៨ មិថុនា ២០២១

មាតិការព្រឹក ០៨-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V3      វ៉ាក់សាំង ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ៕…អានផ្ទាល់

BH2   លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា កម្ពុជាយើង ក្រោមការដឹកនំា របស់សម្តេចតេជោ ស្វះស្វែងរកវ៉ាក់សំាង បានរាប់លានដូស មកចាក់ជូនពលរដ្ឋ ៕ …ឃ្លីប…

BH1   កម្ពុជា និង UNDP ចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយ ក្នុងការគ្រប់គ្រង សំណល់វេជ្ជសាស្ត្រ ឲ្យមានប្រសិទ្ធភាព អំឡុងពេលកូវីដ១៩ ៕ …អានផ្ទាល់…

V1      ការចាក់វ៉ាក់សាំងដូសទី១  អតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ នៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាមួយការចាក់ជូនពលរដ្ឋជិត ១លាននាក់ ៕…អានផ្ទាល់

V2      ពលរដ្ឋនៅខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដូសទី២ ៕…អានផ្ទាល់

SB1   ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រគល់ថវិកាមួយចំនួន ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ ក្នុងការងារប្រយុទ្ធ នឹងទប់ស្កាត់ ជំងឺកូវីដ-១៩ ៕ …ឃ្លីប… (វិចិត្រ+ សម្បត្តិ +ចរិយា)

V5      ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះ៕…អានផ្ទាល់

D1     កម្ពុជា ឆ្ពោះទៅរកការធ្វើទំនើបកម្ម រៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕ …អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

V6      ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និង ថ្ងៃនេះកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

D10    ឯកឧត្តម ហេង រតនា បញ្ជាក់ថា កម្ពុជាកំពុងប្រើប្រាស់កណ្តុរ ៥៧ក្បាល សម្រាប់ប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ៕…អានផ្ទាល់(page)

ខេត្តតាកែវ

BH4   អភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យការយកសំណាក ក្រុមអាជីវករ និងស្ថានភាពទូទៅ ជុំផ្សារតាកែវ ៕ …អានផ្ទាល់…

ខេត្តកំពង់ចាម

BH6   អាជ្ញាធរខេត្តកំពង់ចាម គ្រោងបង្កើតទីលាន ចាក់សំរាមថ្មីមួយកន្លែង នៅស្រុកជើងព្រៃ លើផ្ទៃដីប្រមាណ ជា៥០ហិកតា ៕ …អានផ្ទាល់…

ខេត្តសៀមរាប

D3     អាជ្ញាធរស្រុកសូទ្រនិគម សម្រេចយកវិទ្យាល័យដំដែក ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

D2     គណៈកម្មការចម្រុះ ចុះពិនិត្យទីតាំងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា ក្រោយមានប្រជាពលរដ្ឋផ្ញើសារទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធបញ្ហាមួយចំនួន៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

ខេត្តតាកែវ

D13    អភិបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ នឹងក្រុមអាជីវករផ្សារតាកែវទាំងអស់ សូមមកយកសំណាក នឹងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕…អានផ្ទាល់ (ដោយ៖សារ៉ា វ៉ី)

ខេត្តព្រះវិហារ

D4     អភិបាលខេត្តព្រះវិហារ ជម្រុញអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយពីវិធានការ ៣កុំ និង៣ការពាររបស់ រាជរដ្ឋាភិបាល ឲ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕  …អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

D11    ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ «អូរពោធិ-ព្រះវិហារ» ចាប់ផ្តើមដំណើរការសាងសង់ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសាធារណការ ៕…អានផ្ទាល់(page)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

D7     រដ្ឋបាលខេត្តបាត់ដំបង ទទួលសម្ភារៈបរិក្ខារការពារកូវីដ-19 ពីរដ្ឋបាលស្រុកប៉ូងណាំរ៉ង នៃប្រទេសថៃដើម្បីជួយដល់វិស័យសុខាភិបាលក្នុងស្រុកកំរៀង៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

ខេត្តស្វាយរៀង

BH5   សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បន្តទទួលអំណោយ ពីសប្បុរសជន ក្នុងឱកាស អបអរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ៕ …អានផ្ទាល់…

ខេត្តកំពត

BH7   ឯកឧត្តម ជាវ តាយ បានទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆំាង កូវីដ១៩ ពីម្ចាស់រមណីយដ្ឋានកោះដំបូងកំពត និងគ្លីនិក មេហ្គាប៊ែល ៕ …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

D9     លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន បានជួយកសាងស្ពានឆ្លងអូរមួយកន្លែង ទៅកាន់បរិវេណវត្តឡក្នុងស្រុកព្រះនេតព្រះ៕ …លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…

D8     សហគមន៍អភិរក្ស តំបន់សត្វស្លាបរហាល កេសអាវៀន ប្រើកម្លាំងល្បាតដើម្បីការពារនូវសត្វស្លាប ក៏ដូចជាពូជត្រីក្នុង ដែនអភិរក្សមួយនេះ៕…លោកគៀន ច័ន្ទហ៊ីន…ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

D5     ខេត្តប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរ និងខ្មែរ ក្លាយទៅជាតំបន់កសិកម្មដំណាំមៀន ឈានមុខមួយរបស់កម្ពុជា ៕…អ្នកនាងស្រៀង ដាលីនកន្និការ…ឃ្លីប…(ដោយ៖ទីណា)

D6     ពលរដ្ឋសប្បាយចិត្ត នឹងការប្រមូលផលផ្សិតក្ងោក យកទៅលក់នៅទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេស ជាមួយនឹងតម្លៃថ្លៃគួរសម ៕…អ្នកនាងស្រៀង ដាលីនកន្និការ…ឃ្លីប…(ដោយ៖ទីណា)

——–សូមជូន បទយកការណ៍

R73 ជនបរទេសម្នាក់លង់នឹងទេសភាពស្រុកខ្មែរដើរថតធ្វើជាប្រតិទិនដាក់លក់ផ្សព្វផ្សាយនៅក្រៅប្រទេសដោយសារតែលង់ស្រឡាញ់នូវសម្រស់ទេសភាពស្រុកខ្មែរ ស្រ្តីជនជាតិប៊ែលជិមមួយរូប​បានចំណាយ​ពេលវេលាជាច្រើនឆ្នាំផ្តិតយកទេសសភាពនៅប្រទេសកម្ពុជា ហើយតម្លើងជាប្រតិទិន ដាក់លក់​នៅលើ​ទីផ្សារអន្តរជាតិ។ ថវិការដែលបានពីចំណូលត្រូវបានយកមកជួយ​ដល់អង្គការនានា​នៅក្នុងប្រទេស​កម្ពុជាវិញ។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ រៀម ចំរើន…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner