ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីបទល្មើសបច្ចេកវិទ្យា លើកទី៧ ជាមួយបណ្ដាប្រទេសអាស៊ាន

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានលើកទី០៧ ស្ដីពីក្រុមការងារបទល្មើសបច្ចេកវិទ្យា នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយក្រុមការងារSOMTCសិង្ហបុរី ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ាននានាផងដែរ។

លោកស្រី Pauline Yee ប្រធាននាយកដ្ឋានភាពជាដៃគូ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកិច្ចការផ្ទះ សិង្ហបុរី បានផ្ដល់មតិស្វាគមន៍ ដោយបានលើកឡើងថា បើទោះបីជាអាក់ខានប្រជុំកាលពីឆ្នាំមុនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ក៏ប៉ុន្តែបណ្ដាប្រទេសពាក់ព័ន្ធនៅតែរួមគ្នាប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា តាមរយៈការពង្រឹងសមត្ថភាព ការចូលរួមយ៉ាងសកម្មពីភាគីនានា ក៏ដូចជាការរួមគ្នាពិភាក្សាលើកការអនុវត្តសកម្មភាពផ្សេងៗ។ លោកស្រីបង្ហាញក្ដីសង្ឃឹមថា ប្រទេសនានា នឹងនៅតែពង្រឹងការអនុវត្តការប្រឆាំងបទល្មើសបច្ចេកវិទ្យា បើទោះបីជាជួបនូវបញ្ហាលំបាកដោយសារជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងអនុវត្តកម្មវិធីការងារឧក្រិដ្ឋកម្មឆ្លងដែនស្ដីពីបទល្មើសបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមពីនេះ សម្រាប់កិច្ចប្រជុំលើកទី៧នេះ បណ្ដាប្រទេសអាស៊ានក៏តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីស្ថានភាពបច្ចុប្បន្ននៃបទល្មើសបច្ចេកវិទ្យានៅតាមប្រទេសរបស់ខ្លួន យុទ្ធសាស្ត្រ និងគន្លឹះនានាក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះផងដែរ។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner