អភិបាលខណ្ឌពោធិ៍សែនជ័យ ឆ្លងកូវីដ១៩ (Video Inside)

អភិបាលគ្រប់គ្រងខណ្ឌពោធិ៍សែនជ័យដែលជាខណ្ឌឆ្លងកូវីដ១៩ច្រើនជាងគេក្នុងរាជធានី ត្រូវគេរាយការណ៍ ថាបានឆ្លងនឹងជម្ងឺកូវីដ១៩ហើយ។ ខណ្ឌពោធិ៍សែនជ័យ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង៦ដែលមានតំបន់ ក្រហមដែលជាតំបន់ប្រឈមហានិភ័យខ្ពស់បំផុត។

អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ ត្រូវគេរាយការណ៍នៅថ្ងៃទី៨មិថុនានេះជុំវិញការឆ្លងនូវជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍ពីមន្ត្រីខណ្ឌបានបញ្ជាក់ថាលក្ខណៈ ឆ្លងរបស់លោកអភិបាលខណ្ឌពោធិ៍សែនជ័យនោះ មានលក្ខណៈស្រាល និងលោកកំពុងសម្រាកព្យាបាលនៅ ក្នុងផ្ទះ។

មិនមានសេចក្តីរាយការណ៍ថាលោកហែមដារិទ្ធនោះ បានឆ្លងជម្ងឺនេះ តាមរយៈប្រភពណាមួយឡើយ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាក្នុងខណ្ឌរបស់លោកដែលមានការឆ្លងរាលដាលខ្លាំងនោះ លោកអភិបាល ខណ្ឌរូបនោះ តែងដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់ពលរដ្ឋតាមមូលដ្ឋានជារៀង រាល់ថ្ងៃ។ តំបន់ក្រហមក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេរាយការណ៍ថាមានពលរដ្ឋទទួលបានការចាក់វ៉ាក់ សាំងចំនួន៣៤ម៉ឺន៧ពាន់៤៧៩នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner