វៀតណាម​គ្រោង​ព​ន្យា​ពេលការ​រៀបចំ​ ស៊ី​ហ្គេ​ម​ ​​​ព្រោះ​បញ្ហា​កូ​វី​ដ​១៩

ប្រទេស​វៀតណាម​គ្រោង​នឹង​ព​ន្យា​ពេល​ការរៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​វៀតណាម​កំពុង​ត្រូវ​បាន​វី​រុ​ស​កូ​វី​ដ​១​៩​ ​វាយលុក​ខ្លាំង​វិញ​ ​ជា​រលក​ថ្មី​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​សិង្ហបុរី​ CN​A​ ​បាន​ដកស្រង់​មក​ផ្សាយ​បន្ត​ ​នា​ល្ងាច​ថ្ងៃ​ទី​៩​ ​មិថុនា​ ​២​០​២​១​នេះ​។​

​ប្រភព​ថា​ ​តាម​គម្រោង​ ​ការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​នេះ​គ្រោង​នឹង​រៀបចំ​នៅ​ក្រុង​ហា​ណូ​ត​ ​និង​១​១​ទីតាំង​ទៀត​នៅ​វៀតណាម​ ​ចាប់ពី​ថ្ងៃ​ទី​២​១​ ​វិច្ឆិកា​ ​ដល់​ ​២​ ​ធ្នូ​ ​ខណៈ​ដែល​ទីតាំង​គ្រោង​រៀបចំ​ខ្លះ​ៗ​ ​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១​៩​ ​ខ្លាំង​ ​ដូច្នេះ​ ​វៀតណាម​ត្រូវ​បាន​រាយការណ៍​ថា​ ​មានបំណង​ចង់​ព​ន្យា​ពេល​ ​ស៊ី​ហ្គេ​ម​ ​លើក​ទី​៣​១​នេះ​ ​ទៅ​ឆ្នាំក្រោយ​វិញ​។​

​ផ្អែក​តាម​ប្រភព​ដដែល​ ​ទីភ្នាក់ងារ​អន​ឡា​ញ​ ​P​hap​ ​L​u​at​ ​បាន​ចេញផ្សាយ​ថា​ ​«​គណៈកម្មការ​អូ​ឡាពិ​ក​វៀតណាម​ ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​ ​បាន​ផ្ញើ​លិខិត​ទៅកាន់​បណ្តា​ប្រទេស​នានា​ ​បញ្ជាក់​ពី​សំណើ​សុំ​ព​ន្យា​ពេល​ការ​ប្រកួត​នេះ​ ​ទៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ដោយសារ​ស្ថានភាព​រាតត្បាត​ខ្លាំង​នៃ​កូ​វី​ដ​១​៩​»​។​ ​យ៉ាងណាក៏ដោយ​ ​ប្រភព​ថា​ ​ក្រុមប្រឹក្សា​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​ ​ដែល​មាន​ទីស្នាក់ការ​នៅ​បាងកក​ ​នឹង​ប្រ​ជុំគ្នា​សម្រេច​ម្តងទៀត​ ​ក្នុងពេលឆាប់ៗ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​Fresh​ ​News​ ​នា​ល្ងាច​ថ្ងៃ​ទី​៩​ ​មិថុនា​ ​នេះ​ថា​ ​«​លោក​ ​វ៉ាត់​ ​ចំរើន​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (​NO​CC) ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ភាគច្រើន​មិន​គាំទ្រ​ការ​ចង់​ពន្យារពេល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ ​លើក​ទី​៣​១​ ​ឆ្នាំ​២​០​២​១​ ​របស់​ម្ចាស់ផ្ទះ​វៀតណាម​ឡើយ​។​ ​ការ​លើកឡើង​នេះ​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​គណៈ​អ​ចិន្ដ្រៃយ៍​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​ ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​ ​Zoo​m​ ​នៅ​រសៀល​ថ្ងៃ​ទី​០​៩​ ​ខែ​មិថុនា​នេះ​។​»​

​ផ្អែក​តាម​ប្រភព​ដដែល​ ​លោក​ ​វ៉ាត់​ ​ចំរើន​ ​បាន​បន្ដ​ថា​ ​«​ក្នុង​កិច្ចប្រជុំ​នេះ​ ​យើង​ឃើញ​ប្រទេស​ទាំងអស់​ ​មិន​យល់ព្រម​រឿង​ការ​លើកពេល​ទៅ​ពាក់កណ្ដាល​ឆ្នាំ​២​០​២​២​ ​ទេ​ ​ដោយសារ​វា​ប៉ះពាល់​ច្រើន​ទៅដល់​ការរៀបចំ​ ​ពិសេស​ប៉ះពាល់​ខ្លាំង​ទៅលើ​គម្រោង​ថវិកាជាតិ​របស់​ប្រទេស​នីមួយៗ​…​។​ ចឹ​ង​យើង​ឃើញ​ថា​ ​៦​-​៧​ប្រទេស​ហើយ​ ​ដែល​ជា​សំឡេង​ភាគច្រើន​ក្នុង​អង្គប្រជុំ​នេះ​ថា​ ​មាន​ការលំបាក​សម្រាប់​ប្រទេស​ដែល​ត្រៀម​ចូលរួម​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ហ្នឹង​ ​បើ​សិន​វៀតណាម​ ​លើក​ទៅ​ឆ្នាំ​២​០​២​២​»​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner