អភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ក្នុងម្នាក់ៗដាំដើមឈើអោយច្រើនដើម

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានជំរុញឱ្យមន្ត្រីរាជការស៊ីវិល យុវជន និងប្រជាពលរដ្ឋឲ្យចូលរួមក្នុងម្នាក់ៗដាំដើមឈើអោយបានច្រើនដើម និងចូលរួមក្នុងការផ្សព្វផ្សាយអំពីបញ្ហាបរិស្ថានការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិធ្វើយ៉ាងណាលើកកម្ពស់ការស្រឡាញ់     បរិស្ថាន និងចេះថែរក្សាអនាម័យនៅតាមភូមិឋានរបស់ខ្លួន ជាពិសេសត្រូវចូលរួមការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។  ឯកឧត្តម អភិបាលខេត្តថ្លែងដូនេះ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងពិធីរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ (អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា) នៅក្នុងនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាព មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ ពិធីព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅមុខសួនច្បារសាលាខេត្តឧត្តរមានជ័យ និងតាមរយៈការដាំកូនក្ងោកចំនួនជាង៣០០ដើម។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងបន្តថា ទិវាបរិស្ថានឆ្នាំនេះមិនមានការជួបប្រជុំគ្នាដូចបណ្តា ឆ្នាំមុនៗទេ គឺក្រសួងរៀបចំតាមរយៈ ប្រព័ន្ធអនឡាញតែប៉ុណ្ណោះ  ដោយសារតែកម្ពុជាក៏ដូចជាពិភពលោក ក្នុងរយៈ ពេល២ឆ្នាំជាប់ៗគ្នានេះ  កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។  ឯកឧត្តមបន្ថែមថា  ទិវាបរិស្ថាននេះមាន សារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៖ «ការប្រារព្ធទិវាបរិស្ថានជាតិ  និងពិភពលោកនេះគឺទី១៖ គឺយើងផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយកិច្ច ការងារ ការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាមួយហ្នឹងភាគីពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ។  និយាយជា រួម គឺដើម្បីផ្ដល់នូវចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗ អំពីបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ ហើយកែប្រែ ឥរិយាបថ  របស់ពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការពារបរិស្ថាន»៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner