សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកំណើតរបស់សម្តេច

ខេត្តកំពង់ចាម÷ សមិទ្ធផលនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹងរាជរដ្ឋាភិបាលកម្ពុជា រួមមាន÷ ផ្លូវបេតុង, សាលាឆទាន,  ,ទំនប់បង្ហៀរ, និងលូប្រអប់ ជាច្រើនកន្លែង បានលេចវត្តមាននៅលើទឹកដីកោះប៉ែន និងកោះសូទិន ខេត្តកំពង់ចាម។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរ-ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធមូលដ្ឋាន បានចូលរួមអមដំណើរ សម្ដេចវិបុលសេនាភកកតី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍជនបទ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន , ផ្លូវបេតុង ,ទំនប់បង្ហៀរ , លូប្រអប់។ល។ ដែលគិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បាន១០០ ភាគរយហើយ។ 

លោក ប្រធានមន្ទីរអភិវឌ្ឍជនបទ បន្តថា គម្រោងមួយនេះបានចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២១ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅដើមខែមិថុនា ឆ្នាំ២០២១ ដែលបានស្ថាបនាដោយនាយដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឲ្យដឹងថា បន្ទាប់ពីអញ្ជើញពិនិត្យសមិទ្ធផលខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសាការី បានបន្តអមដំណើរ សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នាភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសម្ដេចបានរំលឹកនូវអនុស្សាវរីយ៍ចាស់របស់សម្ដេចកាលពីវ័យកុមារភាព ដែលអនុស្សាវរីយ៍ទាំងនោះបានដិតដាមនៅក្នុងក្នុងចិត្តរបស់សម្ដេចមិនអាចបំភ្លេចបាន។

លោក អភិបាលស្រុកបន្តថា សម្ដេចវិបុលសេនាភក្តី និងឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីវីរុសកូវីដ-១៩ កុំឲ្យបន្តកើតមាននៅក្នុងសហគមន៍យើង៕  (ចៅ វង្ស I.K.Team)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner