ថៃព្យាករណ៍ថា ខ្លួននឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំនេះ (មានវីដេអូ)

ថៃ៖ ទីភ្នាក់ងារទេសចរណ៍រដ្ឋបញ្ជាក់ថា ប្រទេសថៃរំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣លាននាក់នៅក្នុងឆ្នាំ២០២១នេះ ខណៈដែលការដាក់គោលដៅនេះ គឺទាបជាងចំនួនភ្ញៀវទេសចរបរទេស៤លាននាក់ ដែលត្រូវបានព្យាករណ៍ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) កាលពីខែមេសាកន្លងទៅ ។

ទន្ទឹមគ្នា អាជ្ញាធរ (TAT) បានបញ្ជាក់ថា ថៃរំពឹងទទួលបានមួយចំណែកធំនៃភ្ញៀវទេសចរ៣លាននាក់នោះនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២១ ។ សម្រាប់ត្រីមាសទី៣ ថៃក៏រំពឹងទទួលបានទេសចរជិត១៣ម៉ឺននាក់ ខណៈកាលពីចន្លោះខែមករា ដល់ខែមេសាកន្លងមក មានភ្ញៀវទេសចរបរទេសត្រឹមតែ២ម៉ឺន៨ពាន់៧រយនាក់ប៉ុណ្ណោះបានធ្វើដំណើរមកកាន់ថៃ ។

គួរកត់សម្គាល់ នៅក្រោមកម្មវិធីសាកល្បងមួយ ថៃនឹងអនុញ្ញាតអោយភ្ញៀវទេសចរបរទេសទៅលេងកោះ ភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ នៅខែកក្កដា ហើយនៅខែតុលាខាងមុខនេះ នឹងអនុវត្តដូចគ្នានៅតាមខេត្តចំនួន៩ផ្សេងទៀត ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner