បញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថាថា «បញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាគួរឱ្យព្រួយបារម្ភ បំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះមានមនុស្សចំនួនពី៤ ទៅ ៥នាក់ គិតជាមធ្យម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដោយក្នុងនោះបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ៣០០ លានដុល្លារ ក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ និងបានសម្ដែងបំណងចង់ធ្វើការ យ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព»។ ឯកឧត្តម ស៊ុន ចាន់ថុល បនាលើកឡើងបែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Young Tae Kim អគ្គលេខា ធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ(International Transport Forum) តាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា អាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា «កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹក ជញ្ជូនអន្តរជាតិ ទាក់ទងនឹងគោលនយោបាយ យុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជា សព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី(Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner