ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែល ទេីបចប់ អណត្តិ

ភ្នំពេញ ៖ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្រ្តី រ ដ្ឋ មន្ត្រី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ បាន ទទួល ជួប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ បារាំង ប្រចាំ កម្ពុជា ដេីម្បី សម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាស ដែល លោកជំទាវ ត្រូវបញ្ចប់អណត្តិបេសកកម្មការទូតរយ:ពេល៤ ឆ្នាំ នៅកម្ពុជា ។

នៅក្នុង ជំនួប នោះ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះ បេសកកម្ម កាទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត បារាំង នៅកម្ពុជា ក្នុង ការ ជំរុញ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អប្រសេីររវាងកម្ពុជា-បារាំង ។ ក្នុង នោះជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំង តាមរយៈ ទីភ្នាក់ងារ អភិវឌ្ឍ បារាំង (AFD) បានដេីរតួយ៉ាងសំខាន់ លេីវិស័យទឹកស្អាត ក្នុងគម្រោងធំៗជាច្រេីន ។ ជាក់ស្តែង ដូចជា រោងចក្រ ប្រព្រឹត្តកម្ម ទឹកស្អាត បាក់ខែង ទី២ ដែល ទេីបសម្ពោធបេីកការដ្ឋានថ្មីៗនេះ ក្នុងទឹកប្រាក់រាប់រយលានដុល្លារ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា៖ បេសកកម្ម របស់ រាជរដ្ឋាភិបាល ក៏ដូចជា ទស្សន:វិស័យរបស់ក្រសួងត្រូវខិតខំរួមគ្នាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍវិស័យទឹកស្អាតដោយកំណត់ថា នៅឆ្នាំ ២០២៥ ទីប្រជុំជន ត្រូវមាន ទឹកស្អាត ប្រេីប្រាស់ និងឆ្នាំ២០៣០ ប្រជាជន នឹងទទួល បាន ទឹកស្អាត ប្រេីប្រាស់ គ្រប់គ្នា ។ ចំណុចនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានស្នេីឲ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចី ឥណទាន លេីវិស័យទឹកស្អាត បន្ថែម និងបន្តបន្ទាប់ទៀត ។ ក្នុងនោះចំពោះមុខ គឺស្នេីឲ្យភាគីបារាំង ចាប់អារម្មណ៍ យកចិត្តទុកដាក់ ចំពោះ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដេីម្បីគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា នៃតម្រូវការ ប្រេីប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃក្រលាដីកាន់តែរីកធំឡេីង ។

លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត បារាំង ប្រចាំ កម្ពុជា ដែល ទេីបចប់ អណត្តិ បានម្តែង នូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែល ទទួលបាន លទ្ធផល ផ្លែផ្កា តាមរយៈ កិច្ចសហការ ដ៏ល្អ ប្រសេីរ នៃគ្រប់ភាគី និងស្ថាប័នពាក់ព័ន្ធ កម្ពុជា រួមទាំងជាមួយក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ ជាពិសេស លេីវិស័យទឹកស្អាត ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា៖វិស័យទឹកស្អាត ជាវិស័យ ដ៏មានសារ:សំខាន់សម្រាប់ មនុស្សគ្រប់រូប ។ ដូច្នេះ ប្រទេសបារាំង មានការយកចិត្តទុកដាក់លេីវិស័យនេះ ហេីយច្បាស់ណាស់ការអភិវឌ្ឍន៍គម្រោងទឹកស្អាត របស់បារាំងនៅកម្ពុជា នឹងនៅតែស្ថិតក្នុងកត្តាអាទិភាពមួយ ។

នៅក្នុងឱកាសនោះផងដែរ ដៃគូសន្ទនា ក៏បានលេីកឡេីងពីផលបះពាល់ជាសាកលផែ្នកសេដ្ឋកិច្ចចំពោះក៏ដូចជា ហិរញ្ញវត្ថុ ពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ ។ ក្នុងនោះលោកជំទាវឯកអគ្គ រដ្ឋ ទូត បារាំង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លេីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងផុលផុស ។ ជាមួយគ្នានេះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានផ្តល់សារ: សំខាន់ ទៅលេីវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាបេសកកម្មថ្មីរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner