ក្នុងស្ថានភាពជំងឺកូវីដ19 ប្រជាកសិករ ងាកមកចិញ្ចឹមសត្វចង្រិតរកបានចំណូលកាកកប

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ចំបក់ជើង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្ត កំពង់ធំ ងាកមកប្រកបមុខរបរ ចិញ្ចឹមសត្វ ចង្រិតដើម្បីរកចំណូល ក្នុងដំណាក់កាល ការពារការឆងជម្ងឺកូវិដ19 រកបានចំណូលកាកកប ចំណាយដើមទុនតិច ។

ប្រជាកសិករ ចិញ្ចឹមសត្វចង្រិត លោក ងិន សុខហេង អាយុ ៤៥ឆ្នាំ មានប្រពន្ធ ឈ្មោះ ទី ផល្លែន អាយុ ៣៤ឆ្នាំ មានកូន ២នាក់ បន្ទាប់ពីប្រទេសជាតិ ជួបនូវវិបត្តិជំងឺកូវិដ១៩រាតត្បាត ក៏បាននាំគ្នាប្រកបមុខរបរចិញ្ចឹមចង្រិត ក្នុងរយៈពេល ៩ខែ អាចរកចំណូលពីការលក់ពង និងលក់មេ បានធ្វើឲ្យជីវភាពធូធារជាងមុន ។
នៅព្រឹក ថ្ងៃ ទី ១១ខែមិថុនា ឆ្នាំ ២០២១ លោក ងិន សុខហេង បានរៀបរាប់ថា ការ ចិញ្ចឹមសត្វចង្រិតលក់អាចរកចំណូលបានគួរសម ចំណាយដើមទុនតិច អាចរក
ចំណូលមួយអាងបានមួយលានរៀល ក្នុងរយៈពេលមួយខែ ១០ថ្ងៃ ក្នុងការប្រមូលផ លម្តង ។

លោក បានបន្តថា ការចាប់ផ្តើមចិញ្ចឹមដំបូង ដើម្បី ឲ្យសត្វចង្រិតទទួលបានផលល្អ គឺត្រូវធ្វើអាងទំហំ ២.៥ និង ៥ម លោកបានធ្វើ ៦អាង ផ្ទៃដី៧ម និង១៧ម ក្នុងការចំណាយទិញកញ្ច្រែងក្រដាសដាក់ពង មួយគីឡូ មួយដុល្លារ រយៈពេល ៤០ថ្ងៃ អាចលក់ពងមួយចាន មួយដុល្លារ ហើយការបង្រៀនបច្ចេកទេសចិញ្ចឹម ចំណាយដើមទុន ក្នុងមួយ អាង 350$ លក់វិញដំបូងចំណេញ 60ម៉ឺន ដល់ខែទី២ចំណាយតែទិញចំណី ប៉ុណ្ណោះ រីឯចំណូលកាន់តែឡើងដល់ជាង មួយលានរៀលក្នុងមួយ អាង ។

ប្អូនស្រី.ទី ផល្លែន បានបញ្ជាក់ថា បើបងប្អូនណាចង់ចិញ្ចឹម អាចមកទិញពងយកទៅចិញ្ចឹមបាន ដោយបានណែនាំបច្ចេកទេសចិញ្ចឹមឲ្យទទួលផលបានល្អ ចំណែកសត្វចង្រិតមានការបោះដុំយកទៅលក់បន្ត ក្នុង មួយគីឡូក្រាម ១០០០០រៀល និងអាចលក់ពងថែមទៀត និងការពារកុំឲ្យមានការបាញ់ឬដុតថ្នាំមូស បាញ់ថ្នាំពុលក្បែរអាងបណ្តាលឲ្យចង្រិតងាប់ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner