វៀតណាម​៖​ ​ស្ត្រី​ជាប់​ជម្រើស​ពានរង្វាន់​គ្រូបង្រៀន​ពិភពលោក​ទាំង​១​០​ ​ក្លាយ​ជា​អនុប្រធាន​សភា​

គ្រូបង្រៀន​ភាសា​អង់គ្លេស​ម្នាក់​របស់​វៀតណាម​ដែល​ស្ថិត​ក្នុងចំណោម​បេក្ខភាព​គ្រូ​ប​ង្រៀ​ង​ដ៏​ល្អ​ទាំង​១​០​លើ​ពិភពលោក​ ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើជា​អនុប្រធាន​សភាជាតិ​វៀតណាម​។​

​ក្នុង​វ័យ​៣​០​ឆ្នាំ​ ​អ្នកស្រី​ ​H​a​ ​An​h​ ​P​h​uon​g​ ​ជា​គ្រូបង្រៀន​ភាសា​នៅ​សាលារៀន​ ​H​uon​g​ ​Can​ ​ស្ថិត​ក្នុងស្រុក​ ​Than​h​ ​Son​ ​ខេត្ត​ ​P​h​u ​T​h​o ​។​ ​អ្នកស្រី​បាន​ក្លាយ​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​មនុស្ស​៤​៩​៩​នាក់​ដែល​ត្រូវ​បាន​បោះឆ្នោត​ ​ឲ្យ​ធ្វើជា​អនុប្រធាន​សភា​វៀតណាម​ ​អាណត្តិ​ចាប់ពី​ឆ្នាំ​២​០​២​១​ ​ដល់​ ​២​០​២​៦​។​

​ជា​ជនជាតិ​ភាគតិច​ ​M​uon​g​ ​អ្នកស្រី​ ​P​h​uon​g​ ​បាន​ក្លាយ​ជា​ជនជាតិ​វៀតណាម​ដំបូង​គេ​ ​ដែល​ត្រូវ​បានជា​ប់​ក្នុង​ជម្រើស​គ្រូ​ល្អ​បំផុត​លើ​ពិ​លោក​ ​ទាំង​១​០​ចុងក្រោយ​ ​ឬ​ពានរង្វាន់​ ​G​l​ob​a​l​ ​Teacher​ ​Prize​ ​ដែល​រៀបចំ​ឡើង​ដោយ​មូលនិធិ​ ​V​ark​e​y​ ​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ ​ចក្រភពអង់គ្លេស​ ​កាលពី​ឆ្នាំ​២​០​២​០​។​

អ្នកស្រី​បាន​សម្រេច​ចិត្ត​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ ​ក្រោយពេល​បាន​មើល​ឯកសារ​វៀ​ត​ណាមួយ​ ​ទាក់ទង​នឹង​ការ​ជំរុញ​ឲ្យ​អ្នក​នៅ​តំបន់​ភ្នំ​ដាច់ស្រយាល​លើកទឹកចិត្ត​កូន​ឲ្យទៅ​សាលារៀន​។​ ​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​តំណែង​ជានា​យក​ប្រចាំ​ប្រទេស​វៀតណាម​ ​តំណាងឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ប៉ា​គី​ស្ថាន​ ​ប៉ុន្តែ​អ្នកស្រី​មិន​ទទួល​ ​សុខចិត្ត​បន្ត​ធ្វើជា​គ្រូបង្រៀន​នេះ​ដដែល​៕​ ប្រភពពី vnexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner