ក្រុមហ៊ុន Google បង្កើតបច្ចេកវិទ្យា AI ថ្មីដើម្បីជំនួសមនុស្ស ក្នុងការងាររចនាឈីបកុំព្យូទ័រ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យា Google របស់សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនបានបង្កើតបច្ចេកវិទ្យា AI ថ្មីមួយដែលមានសមត្ថភាពខ្ពស់ ក្នុងការរចនាឈីបសម្រាប់កុំព្យូទ័រ និងធ្វើការងារបានលឿនរហ័សជាងមនុស្ស ។

បើតាមក្រុមហ៊ុន Google ការងាររចនាឈីបកុំព្យូទ័រដែលមនុស្សត្រូវប្រើពេលវេលារហូត ដល់មួយខែដើម្បីបញ្ចប់នោះ ត្រូវបានជំនួសដោយបច្ចេកវិទ្យា AI វិញ ដោយសារតែបច្ចេកវិទ្យាថ្មីនេះ អាចសមត្ថភាពរចនាឈីបកុំព្យូទ័របានដោយប្រើពេលវេលាត្រឹមតែ៦ម៉ោងប៉ុណ្ណោះ ។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះបញ្ជាក់ទៀតថា បច្ចេកវិទ្យា AI ត្រូវបានខ្លួនយកទៅអនុវត្ត និងទទួលបានប្រសិទ្ធភាព ខ្ពស់ ហើយបច្ចុប្បន្ននេះក៏កំពុងតែពង្រឹងសមត្ថភាពរបស់ AI នោះឱ្យកាន់តែប្រសើរជាងមុន ដើម្បីជួយសម្រួលដល់ការងារមនុស្សជាច្រើន ក៏ដូចជាពន្លឿនចង្វាក់ផលិតកម្មអោយទាន់តាមតម្រូវការ ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner