ការនាំចេញផលិតផលត្រីប្រារបស់វៀតណាមរំពឹងថា នឹងបន្តកើនឡើងខ្ពស់ ដោយសារវិធានការគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងប្រទេសនាំចូល (មានវីដេអូ)

វៀតណាម៖ អគ្គ​លេខាធិការសមាគម​អ្នក​នាំ​ចេញ ​និង​អ្នក​ផលិត​អាហារ​សមុទ្រ​វៀតណាម (VASEP) ​លោក Truong Dinh Hoe ព្យាករណ៍​ថា ការ​នាំ​ចេញ​ត្រីប្រារបស់​វៀតណាមនឹង​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយសារ​តែ​វិធានការគ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ក្នុង​ប្រទេស​នាំ​ចូល ។

លោក Hoe បន្ថែមថា កំណើន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសថៃ ដែល​ជា​អ្នក​នាំ​ចូល​ត្រី​ត្រា​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន​ជា​សញ្ញាណល្អ ​ដើម្បី​បង្កើន​តម្លៃ​នាំ​ចេញ​ត្រី​​ប្រា​ទៅ​កាន់​តំបន់​នេះ​ក្នុង​ត្រី​មាស​បន្ទាប់​នេះ ។ តម្លៃ​នាំ​ចេញ​សរុប​នៃ​ត្រី​ប្រាវៀតណាម ក្នុង​រយៈពេល៥ខែ​​ឆ្នាំ២០២១នេះ សម្រេច​បាន៦០០លាន​ដុល្លារ​ បើ​ធៀបទៅ​នឹង​រយៈពេល​ដូច​គ្នាក្នុង​ឆ្នាំ២០២០ ។

គួរកត់សម្គាល់ ទីផ្សារ​នាំចេញដ៏​ធំ​នៃ​ត្រី​ប្រារបស់​វៀតណាម ក្នុង​អំឡុង​ពេល​នេះ​គឺ​ទីផ្សារ​ចិន អាមេរិក ប្រេស៊ីល និង ថៃ ក្នុង​នោះ​តម្លៃ​នាំ​ចេញ​ត្រីប្រាបាន​ឈាន​ដល់​ប្រមាណ២៧លាន​ដុល្លារ​ទៅ​ប្រទេសប្រេស៊ីល ដែល​កើន​ឡើង៣៨,៧ភាគរយ និង ២៦លាន​ដុល្លារ​ទៅ​ប្រទេស​ថៃ មាន​កំណើន៨,៥ភាគរយ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner