ចិនចោទប្រទេស G7 ថា កំពុងកេងចំណេញផ្នែកនយោបាយ បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍វាយប្រហារខ្លួនរឿងទីក្រុងហុងកុង និងសិទ្ធិមនុស្សនៅស៊ិនជាំង (មានវីដេអូ)

ចិន៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះបានចោទប្រកាន់ប្រទេស G7 ទៅលើការ “កេងចំណេងផ្នែកនយោបាយ” បន្ទាប់ពីមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរនេះ បានធ្វើការរិះគន់ទីក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន ដែលត្រូវបានគេរាយការណ៍នៅខេត្តស៊ិនជាំង និងទីក្រុងហុងកុង ។

ស្ថានទូតចិនប្រចាំចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យម្សិលមិញថា យុគសម័យ នៃក្រុមប្រទេសមួយចំនួនតូចដែលមានបំណងចង់កែវាសនាពិភពលោកនោះ បានកន្លងហួសផុតទៅហើយ ។ សេចក្តីថ្លែង ការណ៍ដដែលបន្ថែមថា គេមានជំនឿថា ប្រទេសទាំងអស់ទោះធំ ឬតូច ខ្លាំងឬខ្សោយ មានឬក្រ គឺមានសិទ្ធិស្មើគ្នា… កិច្ចការរបស់ពិភពលោក គប្បីត្រូវបានដោះស្រាយតាមរយៈការពិគ្រោះគ្នាដោយប្រទេសទាំងអស់ ។

ប្រទេសចិនតែងតែធ្វើការឆ្លើយតបវាយបកទៅវិញនូវអ្វីដែលសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តបានធ្វើសំដៅចង់ប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដែលកំពុងមានសន្ទុះសេដ្ឋកិច្ច យោធា បច្ចេកវិទ្យាកាន់តែលេចធ្លោឡើងជាមួយនឹងឥទ្ធិពលនៃគោលនយោបាយផ្លូវ និងខ្សែក្រវាត់ ដែលកំពុងមានការទាក់ទាញពីប្រទេសជាច្រើនក្នុងសកលលោក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner