រដ្ឋបាលក្រុង-ស្រុក ទាំង១១ នៃខេត្តកណ្តាល ទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ សំរាប់បំរើការងារ និងជួយដោះស្រាយជីវភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តខណ:ដែលខេត្តកណ្តាលចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវិដ-១៩ ទូទាំងខេត្ត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានប្រគល់អំណោយ ជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហា និងជួយសម្រួលការខ្វះខាតរបស់រដ្ឋបាលក្រុង ស្រុក រួមទាំងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ បានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

សូមបញ្ជាក់ថា អំណោយដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចែកជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង ១១ ដោយក្នុងមួយស្រុក រួមមាន អង្ករ ចំនួន ១០តោន ម៉ាស ចំនួន ១០កេស ថ្នាំ ចំនួន ៥០០ប្រអប់ និងទឹកអកុល ចំនួន ៣កាន សរុបអំណោយដែលឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ អង្ករ ១១០តោន ម៉ាស ១១កេស ថ្នាំ ៥.៥០០ប្រអប់ និងទឹកអាកុល ៣៣កាន ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner