៥ខែដើមឆ្នាំ ទំហំពាណិជ្ជកម្មកម្ពុជានិងកូរ៉េខាងត្បូង សម្រេចបាន៣០២លានដុល្លារ (Video Inside)

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានជាង៣០២ លានដុល្លារក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១បើទោះបីជាកម្ពុជានិងពិភពលោកបានរងនឹងការគំរាមវិបត្តិកូវីដ១៩ ។ គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២០ មានទំហំ ៨៨៤ លាន ដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទំនិញទំហំ៣១៧លានដុល្លារ និងនាំចូលពីកូរ៉េមានទំហំ ៥៦៧លាន ដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មរយៈពេល៥ខែដើមឆ្នាំ២០២១នេះវិញ ទំហំពាណិជ្ជកម្ម កម្ពុជានិងសាធារណរដ្ឋកូរ៉េ សម្រេចបានសរុបចំនួន ជាង៣០២លានដុល្លារ ដែលកើនឡើង២.៦៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ យោងតាមសេចក្តីរាយការណ៍ កម្ពុជាបាននាំទំនិញចេញទៅកូរ៉េ ក្នុង ទំហំទឹកប្រាក់ជាង៧៥លានដុល្លារអាមេរិក។

ទំនិញដែលកម្ពុជា នាំចេញទៅកូរ៉េ មានដូចជា សំលៀកបំពាក់, គ្រឿងអេឡិកត្រូនិក, ស្បែកជើង, ភេសជ្ជៈ, កាបូប, កៅស៊ូ ឱសថ និងក្រដាសកាតុង ជាដើម។ ចំណែកទំនិញ ដែលកម្ពុជា នាំចូលពីកូរ៉េវិញមានដូចជា ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ, ឱសថ, សាប៊ូ និងផលិតផលប្លាស្ទិក ជាដើម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner