ទ្រាំបន្តិចទៀតមិនបាន? កម្លាំងសមត្ថកិច្ចចម្រុះ ចុះបិទភោជនីយដ្ឋានខារ៉ាអូខេមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ នេះ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វេីការបិទភោជនីយដ្ឋានខារ៉ាអូខេ មួយកន្លែងយីហោ ផាត ធី នៅតាមបណ្តោយផ្លូវបេតុង ភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយ ឃាត់មនុស្សជាច្រេីននាក់យកទៅធ្វេីចត្តាឡីស័ក ក្រោយពីបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងមិនខ្លាចការឆ្លងជំងឺកូវីដ១៩ ។

 សមត្ថកិច្ចបានឲ្យដឹងថា  នៅថ្ងៃកេីតហេតុមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍សម្ងាត់ថា  ទីតាំងភោជនីយដ្ឋានខារ៉ាអូខេ  យីហោ  ផាធី  ខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនរក្សាគម្រាត  មិនខ្លាចការឆ្លងជំងឺកូវីដ១៩  និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេី បកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្ណោះអាសន្ន។ 

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការ ខាងលេីនេះកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនមនុស្សចំនួន ៣២នាក់ ក្នុងនោះនារី១៦នាក់ នាំយកទៅធ្វេីចក្តាឡីស័កនៅឯស្នងដ្ឋាននគរបាលការរាជធានីភ្នំពេញ និងអនុវត្តតាមនីតិវិធី ។

 គួររំលឹកថា  នៅថ្ងៃទី១៤  ខែមិថុនា  ឆ្នាំ ២០២១នេះ  រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចអនុញាតិឱ្យបេីកដំណេីរការគ្រប់អាជីវកម្ម  និងផ្សាររដ្ឋក្នុងរាជធានីភ្នំពេញឡេីងវិញ  តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល  ពាក់ម៉ាស់  វាស់កម្តៅ  រក្សាគម្លាត  ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ   បីការពារ  បីកុំ  របស់សម្តេចអគ្គសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ៕  ដោយ  ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner