អាជីវករប្រមាណ៧០ភាគរយ នៅតាមផ្សាររដ្ឋទាំង២៥បានចូលលក់ដូរឡើងវិញ ខណៈអាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ១០០ភាគរយ នៅថ្ងៃទី១៥មិថុនានេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៥ មិថុនានេះជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេច អោយបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤ ឧសភាកន្លងទៅ ។ ប៉ុន្តែចាប់ពីថ្ងៃ១៥ មិថុនានេះតទៅអាជ្ញាធររាជធានីភ្នំពេញបានសម្រេចបើកឱ្យដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាធម្មតាឡើងវិញទាំងអស់។ ប៉ុន្តែភាពជាក់ស្តែងនៅព្រឹកនេះមានជីវករប្រមាណ៧០ភាគរយប៉ុណ្ណោះបានចូលមកលក់ដូរវិញ ដោយសារថា ៖សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹងនិងមួយចំនួនទៀត មិនទាន់បានដឹងនូវឡើយ ។ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកឱ្យដំណើរការឡើងវិញនៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការជាធម្មតា ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Codeជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
លោក ចំរេីន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥មិថុនានេះថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ត្រូវបានបេីកទ្វារសំរាប់អាជីវករបានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូលលោក បានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុលនិងធ្វេីការស្កេនQRកូដផងដែរ មុននឹងអនុញ្ញាតិឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។ ចំណែកបងប្អូនអាជីវករបានពាក់ម៉ាស់គ្រប់គ្នាជាមួយនិងការដាក់ដបអាកុលសំរាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូបផងដែរ។
លោកបន្តថា សម្រាប់ថ្ងៃទី១៥ មិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹងនិងមួយចំនួនទៀតមិនទាន់បានដឹងនូវឡើយ ។ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មិថុនានេះដែរថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR codeពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ ។ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់ ។ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតអោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រីប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន
យកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោកឃួង ស្រេងចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជម្ងឺកូវីដ-១៩នេះអោយបាន។
លោកស្រីបន្តថា ៖ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូល ផ្សារដែលមាន៩កន្លែង,ការដាក់QR Codeរួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែល ផងដែរ។ លោកស្រីបញ្ជាក់ថា ៖ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងដែរថា៖ ចំពោះនៅផ្សារច្បារអំពៅ បានបេីកតូបប្រហែល ៤០ភាគរយ និងមានអតិថិជន ប្រហែល ៣០ភាគរយ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner