មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល៖ កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចដើម្បីចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ទៅតាមបទបញ្ជារបស់ថ្នាក់លើ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដាក់បទបញ្ជា ទៅដល់កងកម្លាំងទាំងអស់របស់ទីបញ្ចាការ ដែលកំពុងបំពេញការងារនៅតាមការិយាល័យ ផ្នែកសឹករង ក្រុង ស្រុក និងវរៈ ត្រូវត្រៀមខ្លួនជានិច្ច ចូលរួមសហការ ជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ទៅតាមបទបញ្ជារបស់ថ្នាក់លើ។
ការប្រកាសដាក់បទបញ្ជានេះធ្វើឡើង កលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលឯកឧត្តម មេបញ្ជាការអញ្ជើញប្រគល់ម៉ាស់ចំនួន ៤០០ ប្រអប់ស្មើរនិង២ម៉ឺនម៉ាស់ និងជែល ៤០០ ដប ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងបំពេញការងារនៅតាមការិយាល័យ ផ្នែកសឹករង ក្រុង/ស្រុក ក្រោមចំណុះទីបញ្ជាការតំបន់ប្រត្តិការសឹករងកណ្តាល ដើម្បីអនុវត្តន៍ទៅតាមវិធានការណ៍ ៣ការពារ ៣កុំ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ក្នុងពេលចុះបំពេញបេសកកម្មការងារ នៅតាមគោលដៅសំខាន់ៗ ដែលថ្នាក់លើប្រគល់ជូន។
ឯកឧត្តម មេបញ្ជាការ បាននាំមកជាមួយនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីឯកឧត្តម អភិបាលខេត្តកណ្តាល ឯកឧត្តម មេបញ្ជាការយោធភូមិភាគពិសេស និងជាពិសេសពីឯកឧត្តម មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរខ្ពស់ពី សុខ ទុក្ខ ប្រជាបពលរដ្ឋ ពិសេសកងកម្លាំង ដែលបាននិងកំពុងចុះបំពេញបេសកកម្មការងារសហការ ក្នុងការការពារទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានលើកឡើងពីការងារចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺប្រជាពលរដ្ឋគ្រប់រូបគឺត្រូវតែទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ទៅតាមគោលដៅដែលបានដាក់ចេញ យ៉ាងយូរបំផុតចុងឆ្នាំ២០២១ ឬនៅដើមឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ទៅតាមផែនការ។
ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ក៏បានលើឡើងពី ផែនការចាក់វ៉ាក់ការពារមេរោគកូវីដ-១៩ របស់ ឯកឧត្តម អភិបាលខេត្តកណ្តាល និងចាក់ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យបានគ្រប់ៗគ្នា ។ ឯកឧត្តម នៃ និយម ក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ត្រូវពិនិត្យមើលឯកសារ ឬអត្តសញ្ញាណប័ណ្ណ របស់ខ្លួន ឬក្រុមគ្រួសារ ដើម្បីចូលរួមបោះឆ្នោតនៅពេលខាងមុខផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner