បេសកម្មចិនប្រចាំសហភាពអឺរ៉ុបបញ្ចេញប្រតិកម្មខ្លាំងៗ ក្រោយមេដឹកនាំអង្គការ NATO ចេញសេចក្តីថ្លែងការណ៍វាយប្រហារលើប្រទេសខ្លួន (មានវីដេអូ)

ប៊ែលហ្ស៊ិក៖ បេសកកម្មរបស់ចិនប្រចាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានជំរុញអោយអង្គការណាតូបញ្ឈប់ការនិយាយបំផ្លើសទ្រឹស្តី “គំរាមកំហែងពីចិន” បន្ទាប់ពីមេដឹកនាំបក្សសម្ពន្ធយោធាណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្តេជ្ញាសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន និងការបំពានច្បាប់អន្តរជាតិពីសំណាក់រុស្ស៊ី ។

ទីក្រុងប៉េកាំងបានឆ្លើយតបវិញតាមរយៈការបង្ហោះសារនៅលើគេហទំព័របេសកម្មចិនប្រចាំអឺរ៉ុបថា សេចក្តីថ្លែងការណ៍របស់អង្គការណាតូបាននិយាយបង្កាច់បង្ខូចការអភិវឌ្ឍដោយសន្តិភាពរបស់ចិន បំភាន់ស្ថានភាពអន្តរជាតិ និងបានបង្ហាញពីចិត្តគំនិតសង្គ្រាមត្រជាក់ ។ ចិនតែងតែប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍប្រកបដោយសន្តិភាព ។ យើងនឹងមិនដាក់ចេញនូវគោលការណ៍ប្រកួតប្រជែងជាប្រព័ន្ធឡើយ ប៉ុន្តែប្រសិនបើនរណាម្នាក់ចង់ដាកចេញនូវគោលការណ៍បែបនេះមកកាន់យើង… យើងនឹងមិននៅតែព្រងើយកណ្តើយឡើយ ។

គួរកត់សម្គាល់ ប្រតិកម្មខ្លាំងៗរបស់ចិនបានកើតមានឡើងបន្ទាប់ពីជំនួបកំពូលបានបិទបញ្ចប់ អង្គការណាតូបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសម្ពន្ធមិត្ត ក្នុងការទប់ជាមួយសកម្មភាពរុស្ស៊ី និងចិន ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner