បេក្ខជន២រូប ឈរឈ្មោះជាប្រធានគជប បញ្ជូនទៅគណបក្សនយោបាយ (Video Inside)

គណបក្សប្រជាជនកម្ពុជានឹងត្រូវសម្រេចជ្រើសរើសបេក្ខជនមួយ ក្នុងចំណោមបេក្ខជន២រូប ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តជាបេក្ខជនឈរឈ្មោះប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធ្លាប់បានតែងតាំងលោក ស៊ិក ប៊ុនហុក កន្លងមក។

លោក ស៊ិក ប៊ុនហុក បានចូលកាន់តំណែងជាប្រធានគជប កាលពីថ្ងៃទី១៣មេសាឆ្នាំ ២០១៥ និងនៅដើមខែមិថុនាឆ្នាំ២០២១ លោកបាន ដាក់ពាក្យសុំលាលែងដោយសារមូលហេតុវ័យចាស់ជរានិងមានជម្ងឺប្រចាំកាយ។ បេក្ខជន២រូបដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅថ្ងៃទី១៥មិថុនានេះ គឺលោក ប្រាជ្ញ ច័ន្ទ និង លោក កា លាន ។

លោក ប្រាជ្ញ ច័ន្ទ គឺជាអតីតអភិបាលខេត្តបាត់ដំបង, ចំណែកលោក កា លាន មិនមានការបញ្ជាក់ណាមួយជុំវិញ ប្រវត្តិរបស់លោកនោះទេ។ ឈ្មោះបេក្ខជនទាំង២ នឹងត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបញ្ជូនទៅគណបក្ស ប្រជាជនកម្ពុជាដើម្បីពិគ្រោះពិភាក្សា ដែលកិច្ចការពិភាក្សាជ្រើសរើសបេក្ខជនតែម្នាក់នោះ នឹងអាចមានរយៈ ពេលចំនួន៣ថ្ងៃ។ បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងយកបេក្ខជនដែលគណបក្សបានស្នើ ចុងក្រោយនោះដាក់ជូនរដ្ឋសភាពេញអង្គ ដើម្បីការបោះឆ្នោតអនុម័តសម្រេច និងក្រោយការអនុម័តរួចរាល់ហើយ ឈ្មោះឥស្សរជន ដែលទទួល បានការគាំទ្រពីសភានោះ នឹងត្រូវបញ្ជួនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថ ចេញព្រះរាជក្រិត្យ ស្បថចូល កាន់តំណែង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner