ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១២នាក់ ថែមទៀតនៅក្នងរយះពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខខ្ពស់ជាងម្សិលម៉ិញចំនួន ៧នាក់។ ខេត្តឧត្តមានជ័យ កាលពីថ្ងៃច័ន្ទម្សិលម៉ិញ បាន រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១២នាក់ថ្មីនេះ គឺរួមមាន នៅក្នុង សហគមន៍ចំនួន៦នាក់ និង៦នាក់ ដទៃទៀត គឺឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកឆ្លងទាំង ១២នាក់នោះ មានអាសយដ្ឋាននៅក្នុងស្រុកអន្លង់វែង ៦នាក់ និងពលរដ្ឋចំណូលថ្មីមកពីខេត្តបន្ទាយមានជ័យ ៣នាក់ និងខេត្តសៀមរាប ៣នាក់ ។

ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន ១៣៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៦នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner