ខេត្តកំពត ឆ្លងថ្មី២៩នាក់ (Video Inside)

ខេត្តកំពតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងកូវីដថ្មីចំនួន ២៩នាក់ ដែលជាតួលេខថយ ចុះ ៥២នាក់បើប្រៀបធៀបនឹងម្សិលម៉ិញ។ ខេត្តកំពតកាលពីម្សិលម៉ិញបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨១នាក់ ។

យោងតាមរដ្ឋបាលខេត្តក្នុងចំណោមអ្នកឆ្លងថ្មីនោះ សុទ្ធតែជាករណីឆ្លងក្នុងសហគមនទាំងអស់ ដែលជាពលរដ្ឋ រស់នៅក្នុងស្រុកជុំគីរី, ស្រុកអង្គរជ័យ, ស្រុកបន្ទាយមាស, ស្រុកដងទង់, ក្រុងកំពត, ស្រុកឈូក និងក៏មានឆ្លង លើពលរដ្ឋចំណូលថ្មីមកពីខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តស្វាយរៀងផងដែរ ។

ខេត្តកំពតគិត ត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ចំនួន ៩០២នាក់ ក្នុងចំណោមនោះ មានអ្នជាសះស្បើយចំនួន ២៨០នាក់ និង មានអ្នកស្លាប់ចំនួន ៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner