ក្រុមការពារតំណែងជើងឯក ព័រទុយហ្គាល់ ទទួលបាន ៣ពិន្ទុ ខណៈ Ronaldo រកបាន២គ្រាប់

ប្រកួតបើកឆាកក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ រកបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Puskas Arena វគ្គសន្សំពិន្ទុប្រចាំពូល F ក្នុងពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020 ។


ការប្រកួតក្រោមក្រសែភ្នែកអ្នកទស្សនាពេញ កីឡដ្ឋាន Puskas Arena ក៏ក្រុមព័រទុយហ្គាល់ នៅតែយកឈ្នះលើម្ចាស់ផ្ទះហុងគ្រី ដោយធ្វើសម្រេចពីខ្សែការពារ Raphael Guerreiro នៅនាទី៨៤ និងបាល់ពិន័យ ១១ម៉ែត្រ របស់ប្រធានក្រុម Cristiano Ronaldo នៅនាទី៨៧ និងមួយគ្រាប់ទៀតនៅនាទី៩0+២ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner