សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ

ព្រុចសែល៖ សហភាពអឺរ៉ុបមានផែនការលើកកម្ពស់ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួននាពេលថ្មីៗនេះ និងសមត្ថភាពអចិន្ត្រៃយ៍ក្នុងការផលិតវ៉ាក់សាំងប្រមាណ៣០០លានដូសក្នុងរយៈពេល៦ខែដំបូង ដើម្បីត្រៀមក្នុងគ្រាអាសន្នផ្នែកសុខភាពថ្មីណាមួយ ។
ស្នងការសុខភាពសហភាពអឺរ៉ុបលោកស្រី Stella Kyriakides បានប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថា អ្នកវិទ្យាសាស្រ្តបានប្រាប់យើងថា នេះជាពេលវេលានៃជំងឺរាតត្បាត ហើយថា វិបត្តិសុខភាពផ្សេងទៀតក៏អាចកើតឡើងផងដែរ… យើងដាច់ខាតត្រូវតែធានាថា យើងបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពបំផុត ។ គួរកត់សម្គាល់ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ៥៣.៣ភាគរយនៃចំនួនប្រជាជនពេញវ័យនៅសហភាពអឺរ៉ុបបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈវ៉ាក់សាំងចំនួន៣៥៣លានដូសត្រូវបានចែកចាយទៅកាន់រដ្ឋចំនួន២៧ ។
បើតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា រាល់ថ្ងៃយើងកំពុងខិតជិតដល់គោលដៅរបស់យើងហើយ គឺផ្ដល់ការចាក់វ៉ាក់សាំងឱ្យបាន៧០ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់យើង នៅសហភាពអឺរ៉ុបនៅខែក្រោយនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner