សមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វេីសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉កបានសម្រេចគេចខ្លួនបាន៥ម៉ោង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉ករបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច ។ ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង ៥ និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រឿន សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះមានឈ្មោះ រឿន រតនា អាយុ៣០ឆ្នាំមុខរបរជាងដែក ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

តាមសម្ដីជនរងគ្រោះដែលជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉កបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រូបគេបានត្រឡប់មកពីធ្វើការវិញនិងបានយកម៉ូតូសណ្ដោងរ៉ឺម៉កទៅចាក់សោនៅក្នុងការ៉ាសសាំងជាប់នៅមុខផ្ទះ រហូតដល់ម៉ោង ១ រំលងធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះក៏បានឡើងចុចពិលមកមេីលរ៉ឺម៉កស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពធាក់ច្រវ៉ាក់សោដែលជនរងគ្រោះបានចាក់ជាប់នឹងម៉ូតូសណ្ដោងរ៉ឺម៉ក ពេលដែលធ្លាក់រួចហើយជនសង្ស័យបានលើកកង់ដាក់លើរ៉ឺម៉ក ជិះគេចខ្លួន ហេីយពេលនោះជនរងគ្រោះបានស្រែកថាចោរៗ តែជនសង្ស័យបានជិះគេចចូលទៅគ្លីនិកឯកជនមួយកន្លែងដើម្បីសម្ងំលាក់ខ្លួន។

លុះដល់វេលាម៉ោង៥ទៀបភ្លឺ សមត្ថកិច្ចនិងជនរងគ្រោះបានសហការគ្នារកឃើញជនសង្ស័យកំពុងតែលាក់ខ្លួននៅមន្ទីរពេទ្យឯកជនមួយកន្លែងឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃវែង តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរុឺម៉ករបស់ជនរងគ្រោះពិតប្រាកដមែន ហើយរូបគេក៏ធ្លាប់បានលួចម៉ូតូសណ្ដោងរ៉ឺម៉កនិងកន្ទុយរុឺម៉កជាច្រើនលើកច្រើនសារនៅក្នុងមូលដ្ឋានខណ្ឌដង្កោផងដែរ ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner