រិន សារ័ត្ន គ្រោងនឹងចូលរួមកម្មវិធីប្រកួតប្រដាល់កម្រិតអន្តរជាតិ S.O.W នៅប្រទេសឥណ្ឌា

កីឡាករកម្ពុជា MMA រិន សារ័ត្ន គ្រោងនឹងចូលរួម ក្នុងកម្មវិធីប្រដាល់កម្រិតអន្តរជាតិ S.O.W នៅប្រទេសឥណ្ឌា នាអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខនេះ ។
នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ុន ចាន់រាជ គ្រូបង្វឹក និងជាប្រធានក្លិបប្រដាល់ខេមបូឌា ថប់ធីម ប្រាប់តាមប្រព័ន្ធទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ។


គ្រូបង្វឹកលោក ហ៊ុន ចាន់រាជ បញ្ជាក់ថា វិន សារ័ត្ន នឹងទៅចូលរួមការប្រកួតប្រដាល់កម្រិតអន្តរជាតិ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដែលកម្មវិធីប្រដាល់ថ្មីមួយទើបតែបង្កើតឡើង ដោយជនជាតិ អារ៉ាប់ ។ លោក អះអាងថា កីឡាករ រិន សារ័ត្ន និងប្រកួតលើប្រភេទទម្ងន់៦៥គីឡូក្រាម ជាលក្ខណៈគុនចម្រុះ MMA ។ ប្រធានក្លិបប្រដាល់ក្លិបខេមបូឌាថប់ធីមរូបនេះ បញ្ជាក់ទៀតថា ការចូលរួមរបស់កីឡាករគុនចម្រុះកម្ពុជាលើកនេះ តម្លៃខ្លួនប្រហាក់ប្រហែល និងកម្មវិធី ONE CHAMPIONSHIP គឺខ្ទង់ពាន់ដុល្លារដែរ ។

ប្រសិនបើមានឧបសគ្គណាមួយ មិនអាចប្រមួតបាន តម្លៃខ្លួនរបស់កីឡាករ រិន សារ័ត្ន នៅតែទទួលបានដដែល ពីព្រោះបានចុះកុងត្រាឯកភាពគ្នារួចរាល់ហើយ ដ្បិតប្រទេសឥណ្ឌា ជាប្រទេសដែលកំពុងតែទទួលរងនូវវិបត្តិជំងឺកូវីដយ៉ាងធ្ងន់ធ្ងរ ។


សូមបញ្ជាក់ថា កីឡាករ រិន សារ័ត្ន ជាកីឡាករជំនាញ គុនចម្រុះ MMA របស់កម្ពុជា ធ្លាប់ឡើងសង្វៀនប្រដាល់អន្តរជាតិ ONE CHAMPIONSHIPជាច្រើនលើករួចមកហើយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner