ចិនគ្រោងបញ្ជូនអវកាសយានិក៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (មានវីដេអូ)

ចិន ទីភ្នាក់ងារអវកាសចិននិយាយថា ចិនមានផែនការបញ្ជូនអវកាសយានិកចំនួន៣នាក់ដំបូងឡើងទៅកាន់ស្ថានីយអវកាសថ្មីរបស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ។

បេសកកម្មនេះត្រូវបានរំពឹងថា នឹងចេញដំណើរនៅម៉ោង៩៖២២នាទីព្រឹកថ្ងៃព្រហ ស្បតិ៍ (ម៉ោងក្នុងតំបន់) ដោយប្រើយានអវកាសដឹកមនុស្ស ហ្សិនចូវ ១២ ចេញពីទីក្រុង ជីវក្វាន់ ក្នុងខេត្ត ហ្គាន់ស៊ូ ភាគពាយព្យប្រទេសចិន ។ ចំណែកឯសមាសភាពអវកាសយានិក គឺជាបុរសទាំងអស់ ដែលមានអាយុ៤៥ឆ្នាំ ៥៤ឆ្នាំ និង ៥៦ឆ្នាំ ។ បេសកកម្មយាន ហ្សិនចូវ ១២ នឹងជាបេសកកម្មទី៣ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ដែលចិនត្រូវធ្វើឡើង ដើម្បីសម្រេចជាស្ថាពរនូវការសាងសង់ស្ថានីយអវកាសរបស់ខ្លួនឲ្យបាននៅចុងឆ្នាំ២០២២ ។ ចិនបានចាប់ផ្តើមការសាងសង់ស្ថានីអវកាសនេះ កាលពីខែមេសាកន្លងទៅ ជាមួយការបាញ់បង្ហោះកំណាត់បន្ទប់ស្នូលរបស់វាឈ្មោះ ធានហឺ ។

រីឯកាលពីចុងខែឧសភា ចិនបានបញ្ជូនយានដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗឡើងទៅកាន់កំណាត់បន្ទប់នោះ ។ អវកាសយានិកចិនទាំង៣រូបនឹងត្រូវស្នាក់នៅក្នុងកំណាត់បន្ទប់ ធានហឺ រយៈពេល៣ខែ ដើម្បីដឹកនាំដំណើរការទីអវកាស ការងារថែទាំ និងការពិសោធន៍វិទ្យាសាស្រ្ត ៕ ប្រភព៖ AP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner