ឯកឧត្តម លីវ សុភក្ត្រា ប្រគល់ម៉ាស់ពេទ្យចំនួន ១៥មុឺនម៉ាស់ ជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ម៉ាស់ពេទ្យចំនួន ១៥មុឺនម៉ាស់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ជូនឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដេីម្បីជាការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

ជាការឆ្លើយតប ឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណ និងគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឧកញ៉ា ព្រមទាំងគ្រួសារបុត្រាបុត្រីចៅៗ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មាសត្រូវ ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner