ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួង ផ្តល់ជូនដល់បងប្អូនកម្មករ កម្មាការិនី ថែសួនច្បារក្នុងរាជធានីភ្នំពេញ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ

ភ្នំពេញ៖ ដើម្បីចូលរួមសម្តេងនូវមនោសញ្ចេតនាអបអរសាទរដោយគារវភក្តី និងកត្តញូតាធម៌ដ៏ជ្រាលជ្រៅបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវក្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ  បាននាំយកអំណោយសប្បុរសធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ផ្ដល់ជូនកម្មាការិនី ថែសួនច្បារក្នុងរាជធានីភ្នំពេញនិងកងកម្លាំងប្រជាការពារក្នុងមូលដ្ឋាន ដែលជួបការខ្វះខាតសរុបចំនួន ២០០នាក់ ពិសេសដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ហើយកាយវិការសប្បុរសធម៌ដ៏ធំធេងមួយនេះក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមដែល  បណ្តាលមកពីវីរុសកូរ៉ូណា ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា នៅទូទាំងប្រទេស គ្រប់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានសិក្សា ស្ថាប័នសាសនា ទាំងអស់ សុទ្ធតែបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មថ្វាយដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីតបស្នងព្រះមាករុណាទិគុណ ដែលព្រះអង្គ្រង់តែងតែចំណាយព្រះបញ្ញាញាណ និងព្រះកាយពលប្រកបដោយព្រះគុណធម៌ និងព្រះមនុស្សធម៌ ក្នុងបុព្វហេតុជាតិ សាសនា និងប្រជារាស្រ្ត ជាពិសេសព្រះអង្គទ្រង់តែងតែមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជាហឬទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យសមនុស្សធម៌ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្រ្តព្រមទាំងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម មានប្រសាសន៍បន្តថា ក្នុងនាមគណៈប្រតិភូអន្តរក្រសួង និងក្នុងនាមឯកឧត្តម ផ្ទាល់ និងក្នុងនាមប្រជារាស្រ្តកម្ពុជា ទាំងក្នុង និងក្រៅប្រទេស សូមសម្តែងនូវគារវភក្តី ដ៏ស្មោះ ប្រកបដោយសមានចិត្តកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមានតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លីថ្លា   ព្រះកាយពលសិរីវឌ្ឍ    នា ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវក្សា ចាកផុតពីព្រះរោគាព្យាធិ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូអង្វែងតរៀងទៅ។

ឯកឧត្តម ឈិន កេតនា មានប្រសាសន៍ផ្តាំផ្ញើរសួសុខទុក្ខ ពីសំណាក់សម្តេចទាំងបី ជូនចំពោះ បងប្អូនក្នុងអង្គភាព ដែលបាននិងកំពុងខិតខំបំពេញការងារភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយរួមចំណែកធ្វើឱ្យទីក្រុងភ្នំពេញ ក្លាយជាទីក្រុងមួយប្រកបដោយសោភ័ណភាព និងទិដ្ឋភាពដ៏ស្រស់បំព្រង ហើយត្រូវបានមតិជាតិ និងអន្តរជាតិឱ្យតម្លៃជាទីក្រុងស្អាត។​ នោះហើយគឺជាមោទនភាពនៃជាតិយើង ដែលទាំងនោះគឺពិតជា បានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូន នៅក្នុងអង្គភាព។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយទប់ស្កាត់ការឆ្លងរីករាលដាលឆ្លងនៃជំងឺនេះ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ  ព្រមទាំងបាននឹងកំពុង ពន្លឿនក្នុងការព្យាបាលអ្នកដែលបានឆ្លងជម្ងឺនេះឲ្យជាសះស្បើយនិងឆាប់រហ័សបំផុត។ គ្រប់បណ្ដាប្រទេសទូទាំងពិភពលោកក៏ដូចជាក្នុងតំបន់របស់យើង ការរីករាលដាលឆ្លងជម្ងឺនៅតែមានអត្រាខ្ពស់នៅឡើយ ដូច្នេះហើយ កម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននូវរាល់កា រណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដើម្បីធ្វើការកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺនេះឲ្យខាងតែបាន។

ឯកឧត្តម មានប្រសាសន៍បន្តថា អំណោយសប្បុរសធម៌របស់អន្តរក្រសួង នាំយកមកផ្តល់ជូននាពេលនេះ គឺជាការបន្តចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ។ អំណោយមនុស្សធម៌ទាំងនេះត្រូវបានផ្ដល់ជូន បងប្អូនកម្មករ កម្មាការិនី ថែសួនច្បារក្នុងរាជធានីភ្នំពេញ និងកងកម្លាំងប្រជាការពារក្នុងមូលដ្ឋាន សរុបចំនួន ២០០ នាក់ រួមមាន: សារុង ក្រមា ត្រីខ ទឹកដោះគោ មី ស្ករស ព្រមទាំងថវិកាមួយចំនួនផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner