លោក ប្រាជ្ញ ច័ន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជនប្រធានគជប (Video Inside)

បេក្ខជនដែលត្រូវជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានកំណត់ហើយគឺលោក ប្រាជ្ញច័ន្ទ។ លោកប្រាជ្ញច័ន្ទដែលជាអតីតអភិបាលខេត្តបាត់ដំបងនិងជាសមាជិករដ្ឋសភានិងជាប្រធានគណៈកម្មការទី១ បានដាក់ពាក្យលាលែងពីតំណែងជាប្រធានគណៈកម្មការទី១ និងពីសមាជិករដ្ឋសភានៅថ្ងៃទី១៦មិថុនា នេះ។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានបញ្ជូនឈ្មោះ លោកប្រាជ្ញច័ន្ទ មកអគ្គលេខាធិការដ្ឋានរដ្ឋសភាហើយ ដែលរហូតនៅសប្តាហ៍ក្រោយ  រដ្ឋសភានឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គដើម្បីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោកប្រាជ្ញ ច័ន្ទដែលនឹងក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសលោកស៊ិកប៊ុនហុក ដែលបានដាក់ ពាក្យលាសុំឈប់ ដោយសារវ័យជរានិងមានជម្ងឺប្រចាំកាយ។

យោងតាមច្បាប់ ក្រោយរដ្ឋសភាពេញអង្គធ្វើការ បោះឆ្នោតអនុម័តសម្រេចរួចរាល់ហើយ លោកប្រាជ្ញច័ន្ទ ដែលទទួលបានការគាំទ្រពីសភានោះ នឹងត្រូវគេបញ្ជួន ឈ្មោះថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រហស្ថ ចេញព្រះរាជក្រិត្យ ចូលស្បថឡើងកាន់តំណែង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner