រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ចូលរួមអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន (Video Inside)

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងចូលរួមអបអរសាទរជាមួយនឹងរដ្ឋមន្ត្រី ការពារជាតិអាស៊ានទាំង១០ប្រទេស ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលបានរៀបចំធ្វើ តាមប្រព័ន្ធវីដេអូ Conference នៅថ្ងៃទី១៥មិថុនា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេច ពិជ័យសេនា ទៀ បាញ់ នៃប្រទេសកម្ពុជា បានថ្លែងចាត់ទុក ខួបលើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន ជាឱកាសដ៏ល្អប្រសើរនៃការបង្កើនទំនាក់ ទំនងអាស៊ាន-ចិន និងបានឈានដល់កម្រិតខ្ពស់បន្ទាប់ទៀត ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា និង ជាការបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមសម្រាប់អាស៊ាន-ចិន។

នៅក្នុងកិច្ចប្រជុំនោះផងដែរប្រទេសចិននិងអាស៊ានបានសន្យាកិច្ចប្រឹងប្រែងរួមគ្នាដើម្បីការពារសន្តិសុខ ក្នុងតំបន់ និងប្រទេសចិនបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានទាំង១០ក្នុងវិស័យ ការពារជាតិនិងការអភិវឌ្ឍន៍យោធា និងប្រទេសចិនថែមទាំងបានសន្យាបន្តផ្តល់វ៉ាក់សាំងបង្កាកូវីដ១៩និង សម្ភារៈបរិក្ខាជាច្រើនទៀតប្រឆាំងនឹងជម្ងឺឆ្លងរាតត្បាតកូវីដ១៩នេះដល់ប្រទេសអាស៊ានទាំង១០ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner