ក្រុមខ្លាំឃ្មុំទឹកកករុស្ស៊ី ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ ហ្វាំងឡង់ ក្នុងជំនួបទី២ នៅ UERO 2020

បន្ទាប់ពីបរាជ័យជំនួបដំបូង ពីក្រុមប៊ែលហ្សិក ក្នុងលទ្ធផល ៣ទល់០ នៅជំនួបទី២ថ្ងៃនេះក្រុមខ្លាំឃ្មុំទឹកកករុស្ស៊ី បានយកឈ្នះ ក្រុមហ្វាំងឡង់ ១ទល់០ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ។


១គ្រាប់របស់ក្រុមរុស្ស៊ី រកបានដោយកីឡាករ Aleksei Miranchuk នៅនាទី៤៥+២ ជិតនឹងបញ្ចប់វគ្គទី១ ទៅហើយ ។ លទ្ធផល ១ទល់០ បានបន្តរហូតចប់៩០នាទី មិនមានក្រុមណារកគ្រាប់បាននោះទេ បានធ្វើអោយរុស្ស៊ី ទទួលបាន៣ពិន្ទុ ឈរលេខ២ នៅពូល B ខណៈក្រុមប៊ែលហ្សិក ត្រូវប៉ះក្រុមដាណាម៉ាក នៅថ្ងៃស្អែកសម្រាប់ប្រកួតទី២ ។


គួរបញ្ជាក់ថា រាត្រីនេះ មាន២ប្រកួតទៀត គឺក្រុមតួគី ប៉ះ វែល នៅម៉ោង ១០:៣០ , ក្រុមអុីតាលី ប៉ះ ស្វីស នៅម៉ោង ១:៣០ ឈានចូលថ្ងៃទី១៧ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner